Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងកែបស្ដីទី នឹងអប់រំអាជីវករដែលទារលុយពីភ្ញៀវទេសចរ នៅឆ្នេរកែប បន្ថែមទៀត

បានផុស

នៅ

នា​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០២៤ នេះ លោក ឃន វុទ្ធី អភិបាល​ក្រុងកែប​ស្ដីទី បាន​បញ្ជាក់​ថា លោក នឹង​ហៅ​អាជីវករ​ដែល​បាន​ទារ​លុយ​ពី​ភ្ញៀវ​ទេសចរ​នៅ​ឆ្នេរ​កែប មក​ធ្វើការ​អប់រំ ណែនាំ នៅ​រដ្ឋបាល​ក្រុងកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃន វុទ្ធី បញ្ជាក់​បន្ថែម​ថា កាលពី​សប្ដាហ៍​មុន លោក​ក៏បាន​ចុះ​ណែនាំ​អាជីវករ​ដែល​រកស៊ី​នៅ​តាម​បណ្ដោយ​ឆ្នេរ​កែប​នោះ​រួចហើយ​ដែរ មុន​រដូវ​ចូល​ឆ្នាំ​ថ្មី​មកដល់ ប៉ុន្តែ​នៅតែ​មាន​អ្នក​ឆ្លៀត​ឱកាស​បង្ក​ភាព​មិន​សប្បាយ​រីករាយ​ដល់​ភ្ញៀវ​ទេសចរ​ទៀត។

លោក​អភិបាល​ក្រុងកែប​ស្ដីទី បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ការ​ក្រាលកន្ទេល​យក​លុយ ឬ ទារលុយ​ពី​ភ្ញៀវ​ទេសចរ​នោះ​ទេ។ ដោយឡែក​សម្រាប់​ទីតាំង​លើ​ការូឡា តាម​បណ្ដោយ​មាត់​ឆ្នេរ​ស្រី​ស ដែល​ភ្ញៀវ​ទេសចរ​មក​ដាក់​តុ​អង្គុយ​នោះ ក៏​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ ឬ អាជីវករ ក្រាលកន្ទេល ឬ ដាក់​តុ​អង្គុយ​នោះ​ដែរ ដោយ​ទុក​សម្រាប់​តែ​ផ្លូវ​ថ្មើរជើង​ប៉ុណ្ណោះ។

គួរ​ជម្រាប​ថា កន្លងមក លោក ឃន វុទ្ធី អភិបាល​ក្រុង​កែប​ស្ដីទី ធ្លាប់​បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​ដង​រួច​មក​ហើយ​ចំពោះ​អាជីវករ​ដែល​រកស៊ី​នៅ​តាម​បណ្ដោយ​ឆ្នេរ​កែប ប៉ុន្តែ​នៅតែ​មាន​អ្នក​ឆ្លៀត​ឱកាស​ទៀត៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម