Connect with us

ព័ត៌មានជាតិ

ក្រុមយុវជនសង្គមស៊ីវិល ផ្ដាំក្រុមប្រឆាំងកុំយកព្រែកជីកហ្វូណន ធ្វើជាឧបករណ៍កេងចំណេញនយោបាយ

បានផុស

នៅ

ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ញាំទៅកាន់ក្រុមប្រឆាំងជ្រុលនិយម គួរតែរៀនសូត្រ និងយល់ពីដឹងពីតម្លៃសុខសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយក្នុងការបន្តុះបង្អាក់ ឬមានចិត្តចង់បំផ្លាញសន្តិភាពនៅកម្ពុជា ជាពិសេសថ្មីៗនេះ កុំយកគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើជាឧបករណ៍កេងចំណេញផ្នែកនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះ គឺបន្ទាប់ពីមានការចុះផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ដែលបានចោទថា ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ក្នុងប្រឆាំងនឹងប្រទេសជិតខាងរបស់កម្ពុជា។ ការចោទប្រកាន់នេះផ្ទុយនឹងការពិត ដែលព្រែកជីកនេះ គឺសាងសង់ឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាប៉ុណ្ណោះ ពោលជួយឱ្យកម្ពជាមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គ។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ ដែលជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ចូលរួមបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ  និងប្រជាជនខ្មែរ។ ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ការលះបង់របស់សម្ដេចតេជោ គឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយបន្តរៀនសូត្រ ហើយបើធៀបកម្ពុជាមុន នឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោទេនោះ ម្លេះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរណកម្មបាននោះឡើយ។

លោក ហេង សំណាង បានចាត់ទុកនេះ ជាសារមួយសម្រាប់ជនអគតិ ពិសេសក្រុមទណ្ឌិតភៀងខ្លួនក្រៅប្រទេស ឬក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច គួរតែបានរៀនសូត្រ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយក្នុងការបង្អាក់ ឬមានចិត្តចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពិសេសសូមបញ្ឈប់វប្បធម៌លាបពណ៌នានា និងកុំយកគម្រោងព្រែកជីក ហ្វូណនតេជោ ធ្វើជារឿងនយោបាយ រួចវាយប្រហារលើរាជរដ្ឋាភិបាល។

លោក សង្កត់ធ្ងន់ថា វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ គឺបានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ ដែលបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីយ៉ាងពេញលេញ។   

តាមការបញ្ជាក់បន្ថែមរបស់ប្រធានក្រុមយុវជនសង្គមស៊ីវិលរូបនេះ ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន មានក្ដីសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានរបស់សម្តេចតេជោ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥  គឺពិតជាបានជួយសម្រួលឱ្យដំណើរការកំណែទម្រង់នានា ពង្រឹងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការកែទម្រង់ច្បាប់ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យ ហើយសម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់កម្ពុជាមួយនេះ ចូលរួមកាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍជាដរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ នាទីutes មុន

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ជនសង្ស័យប្រុសស្រី ០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានជាតិ៥៤ នាទីutes មុន

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម