ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ត្រៀមឈាម ៥០០ ប្លោក ជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ
ក្រសួងសុខាភិបាល បានត្រៀមឈាម ៥០០ ប្លោក ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ដោយសារតែពិធីបុណ្យចូលឆ្នាំខ្មែរមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ក្នុងចំណោមពិធីបុណ្យធំៗ នៅប្រទេសកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅថ្ងៃទី ១១ មេសា នេះថា ការត្រៀមឈាមប្រមាណ ៥០០ ប្លោក នេះ ដោយសារនៅឆ្នាំនេះមានការរៀបចំសង្ក្រាន្តតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស និងអាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា និងស្រុកកំណើតច្រើន។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ឈាម ៥០០ ប្លោកនេះ សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះ និងអ្នកជំងឺមួយចំនួនដូចជា ការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសម្រាលកូន ជំងឺខ្សោយតម្រងនោម និងការព្យាបាលថែទាំជំងឺមហារីកជាដើម។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះ សូមប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយនៅពេលដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ វានឹងជួយកាត់បន្ថយការប្រើប្រាស់ឈាមផងដែរ ដោយបង្វិលឈាមទាំងនោះទៅជួយដល់អ្នកជំងឺត្រូវការឈាមជាចាំបាច់។
លោកស្រីវេជ្ជបណ្ឌិត បានអំពាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន បន្តចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗ គ្នា ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមឲ្យបានទាន់ពេលវេលា ខណៈបច្ចុប្បន្នការផ្តល់អំណោយឈាមដោយស្ម័គ្រចិត្តនៅមានចំនួនតិចតួចនៅឡើយ ដែលតម្រូវឲ្យក្រុមគ្រួសារ ឬសាច់ញាតិរបស់អ្នកជំងឺផ្តល់ឈាមជំនួស៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?