Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍ថា ​រដ្ឋាភិបាល​មិនបានដេក​ចាំមើល​​ការលំបាករបស់ប្រជាជននោះទេ ​ក្រសួងរៀបចំដែនដី បាន​ធ្វើការជាប្រចាំ ជាមួយក្រុមហ៊ុន ​បុរី ​និងប្រជាពលរដ្ឋ​ដែលជាអតិថិជន ដើម្បីដោះស្រាយ​បន្តិចម្ដងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី​លើកឡើងនៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤នេះ ថា រូបមន្តដោះស្រាយគឺខុសគ្នា ​បុរីនីមួយៗ រូបមន្ត លទ្ធភាព​ដោះ​ស្រាយខុសគ្នា​ ​ប៉ុន្តែសូមឱ្យបងប្អូនជឿទុកចិត្តចុះ ​រដ្ឋាភិបាល​មិនបានដេកនោះទេ​។

​សម្ដេច ហ៊ុន ម៉ាណែត បន្តថា ​រដ្ឋាភិបាល​មិនងាកចាប់ៗ នោះទេ ត្រូវធ្វើយ៉ាង​ម៉េចគោលដៅ​ធំបំផុត​ គឺដោះស្រាយបញ្ហាជូនអតិថិជន ​ហើយធ្វើ់យ៉ាងម៉េចឱ្យក្រុមហ៊ុន​អភិវឌ្ឍ​បន្តដោះស្រាយ​ជូនអតិថិជនទៀត។

​សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំជាប្រចាំដើម្បីដោះស្រាយបញ្ហានេះ ​ព្រោះយើងមិនអាច​បំផ្លាញ​សេដ្ឋកិច្ចយើង នៅក្នុងរយៈពេលមួយឆ្នាំនេះទេ​។

សម្ដេចនាយករដ្ឋមន្ត្រី ​បានដាក់គោលការណ៍ដោះស្រាយសម្ពាធមួយចំនួន​ បន្ថយសម្ពាធមួយចំនួន​ ទៅវិស័យធនាគារ ដើម្បីមានលទ្ធភាពអាចជួយ​ទុន លើកទឹកចិត្តដល់វិស័យអចលទ្រព្យ ​កន្លែងដែល​មានបញ្ហាខិតខំដោះស្រាយ​។

សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖ «យើងមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ ​យើងត្រូវឱ្យមេមាន់នៅរស់​ដើម្បីយកពងមាន់មកឱ្យបងប្អូនប្រជាពលរដ្ឋ»។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី វិស័យអចលទ្រព្យនឹងកើនឡើងវិញ ​ពេលលំបាកនេះ រាជរដ្ឋាភិបាល​ ធ្វើយ៉ាងណារកដំណោះស្រាយ​ឱ្យប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៤១ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៥៥ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម