Connect with us

ព័ត៌មានជាតិ

Breaking៖ អ្នកឆ្លងកូវីដ១៩កើនឡើងជិត ១០០ នាក់រយៈពេល៣​ ថ្ងៃ

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ថ្ងៃ នៃព្រឹត្តិការណ៍សហគម ២០ កុម្ភៈ មានករណីឆ្លងជំងឺកូវីដ ១៩ កើនឡើង ដល់ ជិត ១០០ នាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋនៅរយប់ថ្ងៃច័ន្ទនេះថា ករណីឆ្លងកូវីដ១៩ រយៈពេល ៣ ថ្ងៃនេះ បានកើនឡើងជិត ១០០ ករណី ដែលជាករណីមិនធ្លាប់កើតមាន ហើយនៅមានសំណាកជាច្រើនទៀត មិនចេញលទ្ធផល ខណៈដែលលទ្ធផលចុងក្រោយនេះ មានករណីឆ្លង ១៣ ករណីរួចទៅហើយ ហើយម៉ាស៊ីនធ្វើតេស្តសំណាកមិនទាន់បញ្ចប់នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែនក៏អំពាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការយោគយល់ ប្រសិនបើអាចពន្យាបានក្នុងការធ្វើដំណើរ ក៏ត្រូវពន្យា ដើម្បីទុកឱកាសឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះ។

សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​សម្រេចបិទសាលារៀននៅ​ភ្នំពេញ និង​ខេត្ត​កណ្តាល​ ចំនួ​នពីរ​សប្តាហ៍​តាម​ការ​ស្នើសុំ​របស់​លោ​ក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង​កីឡា​បាន​​តាមរយៈសារបន្ទាន់មុន​នេះ។

ជាមួយ​គ្នា​នេះដែរ​សម្តេច​បាន​អំពាវនាវដល់​បប្អូន​​ដែល​ត្រូវរៀបមង្គលការ​ទាំង​​ឡាយ​ប្រសិន​បើ​អាចពន្យាបាន​​គឺសុំ​ពន្យា​ ប្រសិន​បើមិនអាចពន្យាបា​នទេ សុំ​កាត់បន្ថយ​ចំនួនមនុស្ស​ឱ្យ​មក​នៅតិច​បំផុត​ តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ខណៈនេះគឺជាវិធាន​ការ​ដើម្បីឆ្លើយតបទៅ​នឹង​ការ​ឆ្លងរីករាលដាល​នៃ​មក​ដល់ពេលនេះ ទំហំប្រតិបត្តិការណ៍របស់​យើង​កាន់តែ​ធំ​ឡើងៗ៕

ដោយ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៧ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៥៦ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម