ព័ត៌មានជាតិ
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ពង្រីកបាន ២១ ទីតាំងទូទាំប្រទេស
បើតាមក្រសួងសាធារណរការ និងដឹកជញ្ជូន មជ្ឍមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) បច្ចុប្បន្នបានពង្រីកបាន ២១ ទីតាំងទូទាំងប្រទេស។

ទីតាំងមជ្ឍមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ទាំង ២១ ទីតាំង មាននៅរាជធានីភ្នំពេញចំនួន ៨ ទីតាំង និងតាមបណ្តាខេត្តចំនួន ១៣ ទីតាំង។
១/ ទីតាំងទាំង ៨ នៅរាជធានីភ្នំពេញមាននៅ៖
– ឬស្សីកែវ ផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្តមជាសុផារ៉ា)
– ជ្រោយចង្វារ (ជិតស្ពានលេខ៣ ផ្លូវជាតិលេខ៦A)
– ចំការដូង (ជិតសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧)
– បឹងស្នោ (ជិតបុរីប៉េងហួតបឹងស្នេ ផ្លូវជាតិលេខ១)
– ផ្សាដីហុយ (ផ្លូវលេខ ១៩៨៦)
– បឹងបៃតង (ជិតផ្សារបឹងបៃតង ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី)
– សំរោងអណ្តែត (ផ្លូវលេខ ១០១៩ ឬផ្លូវហាណូយ)
– កំបូល (ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤)
២) តាមបណ្តាខេត្តទាំង ១៣ ទីតាំងមាននៅ៖
– ខេត្តរតនៈគិរី
– ខេត្តកំពង់ចាម
– ខេត្តកំពង់ស្ពឺ
– ខេត្តសៀមរាប
– ខេត្តព្រះសីហនុ
– ខេត្តកំពង់ឆ្នាំង
– ខេត្តកំពង់ធំ
– ខេត្តក្រចេះ
– ខេត្តបាត់ដំបង
– ខេត្តព្រះវិហារ
– ខេត្តស្វាយរៀង
– ខេត្តបន្ទាយមានជ័យ
– ខេត្តកំពត
មន្រ្តីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យយកយានយន្តទៅឆៀកឱ្យបានទាន់ពេលវេលា ចៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
តាមបទបញ្ញត្តិច្បាប់តម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មិនស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍មួយចំណែកក៏កើតឡើងចេញពីកត្តាយានជំនិះ ដោយសារការមិនបានយកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


