Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ចំនួនដាក់ពាក្យប្រឡងជ្រើសរើសគ្រូបង្រៀន​អនុវិទ្យាល័យ ៦ ម៉ឺននាក់ ឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធប្រឡងប្រជែង

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ការ​ប្រឡងប្រជែង លើក​ឡើង​ថា «ចំនួន​ដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ ប្រមាណ ៦ ម៉ឺន​នាក់ ឆ្លុះ​បញ្ចាំង​ពី​ការ​ជឿ​ទុកចិត្ត​មក​លើ​ប្រព័ន្ធ នៃ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល តាម​និយាម​ដែល​បាន​ដាក់​ចេញ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ឲ្យ​ដឹង​ថា ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្ត្រី​គ្រូបង្រៀន​អនុវិទ្យាល័យ​ដែល​ក្រសួង​មុខងារ​សាធារណៈ​កំពុង​រៀបចំ មាន​បេក្ខជន​ដាក់​ពាក្យ​ប្រមាណ ៦ ម៉ឺន​នាក់។ ក្នុង​នោះ បេក្ខជន អនុញ្ញាត​ឲ្យ​ចូលរួម​ប្រឡងប្រជែង​មាន​ចំនួន ៣៣ ៣១៤ នាក់ សម្រាប់​ក្របខ័ណ្ឌ​ដែល​ត្រូវ​ជ្រើសរើស​ចំនួន ៤៤១ កន្លែង។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​ឲ្យ​ដឹង​ទៀត​ថា តាមរយៈ​ចំនួន​ដាក់​ពាក្យ​ដ៏​ច្រើន​លើសលប់​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការ​ជឿ​ទុកចិត្ត​មក​លើ​ប្រព័ន្ធ នៃ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ពី​សំណាក់ មហាជន យុវជន និង​បេក្ខជន ដែល​បាន​ដាក់​ពាក្យ។ ទោះបីជា​យ៉ាងណា​ក្តី ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ឲ្យ​ចូល​បម្រើ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ត្រូវ​អនុលោម​និយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ជ្រើសរើស​មន្ត្រីរាជការ និង​ឈរ​លើ​គោលការណ៍ គុណាធិតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព «ចេះ គឺ​ជាប់ ជាប់​ដោយ​មោទនៈ ធ្លាក់​ដោយ​អស់ចិត្ត» ស្រប​តាម​គោលការណ៍​ដឹកនាំ តម្រង់​ទិស​ដ៏​មោះមុត​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី។ ក្នុង​ន័យ​នេះ វប្បធម៌ ឬ ផ្នត់គំនិត​អន្តរាគមន៍ ត្រូវ​ជំនួស​ដោយ​វប្បធម៌​ទទួល​ខុស​ត្រូវ​ជា​បុគ្គល។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សរសេរ​ឲ្យ​ដឹង​បន្ថែម​ថា ជុំវិញ​ការ​រៀបចំ​ចំនួន​បេក្ខជន​ដ៏​ច្រើន​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង បាន​កំណត់​ក្នុង​កិច្ចប្រជុំ កាលពី​រសៀល​ម្សិលមិញ​ថា ការ​ប្រឡង​លើ​វិញ្ញាសា​សរសេរ​លើក​ទី ១ (ដើម្បី​សម្រាំង​បេក្ខជន) នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល ៤ ថ្ងៃ ជាប់​គ្នា គឺ ចាប់ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២៤ តាម​ផែន​មុខវិជ្ជា​ឯកទេស​ផ្សេងៗ គ្នា និង​នៅ​មណ្ឌល​ប្រឡង​ផ្សេងៗ គ្នា៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៨ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១១ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២២ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣៣ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

Sokha Hotels

ព័ត៌មានពេញនិយម