Connect with us

សន្តិសុខសង្គម

ដាក់​ចេញវិធានការ ១១ ចំណុច ទប់ស្កាត់គ្រោះថ្នាក់​​ចរាចរណ៍ក្នុងបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវវិធានការចំនួន ១១ ចំណុច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះជាការរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគណៈកម្មាធិការ​ជាតិ សុវត្ថិភាពចរាចរណ៍​ផ្លូវគោក ការដាក់ចេញនូវវិធានការនេះដោយសារកន្លងមកគណៈ​កម្មាធិការ​​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើន​ខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ដែលបានបណ្តាលឱ្យមានកំណើនជនរងគ្រោះជាអតិបរមានិងមានការ​ខូចខាតទ្រព្យសម្បត្តិ​ជា​ច្រើន​។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬ​ធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។

ដើម្បីឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ ទី១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ និងធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋគ្រប់រូប គណៈកម្មាធិការ​ជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក បាន​ដាក់ចេញនូវវិធានការ ១១ ចំណុចរួមមាន៖

១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិតឬឆ្ងាយ គ្រប់ពេលវលា។
២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបន្ថយល្បឿន ឬឈប់នៅត្រង់ផ្លូវប្រសព្វ។
៣-មិនត្រូវបើកបរក្រោយពេលពិសារគ្រឿងស្រវឹង ជាដាច់ខាត និងមិនត្រូវប្រើប្រាស់គ្រឿងញៀន។
៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពស្លាកសញ្ញាចរាចរណ៍ និងត្រូវប្រកាន់ស្តាំជានិច្ច។
៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦-មិនត្រូវបត់ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ។
៨-សូមកុំផ្ទុកអ្នកដំណើរឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរឬកម្មករលើដំបូល និងដាក់ឥវ៉ាន់សំពីងសំពោងជាដាច់ខាត និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងយោគយល់អធ្យាស្រ័យល្អ។
១១-មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅលើអ្នកប្រើប្រាស់ផ្លូវឡើយ។

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៤ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម