ព័ត៌មានជាតិ
ព្រឹត្ដិការណ៍សង្ក្រាន្ដ រុនតាឯកតេជោសែន បង្ហាញពីវប្បធម៌ខ្មែរ និងសាមគ្គីភាពរវាងប្រជាជន និងប្រជាជន
ក្រុមហ៊ុន Agent21 Globl សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ក្រុងរុនតាឯកតេជោសែន ដើម្បីបង្ហាញនូវវប្បបធម៌ប្រពៃណី និងការសាមគ្គីគ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សង្ក្រាន្តក្រុងរុនតាឯកតេជោសែននេះ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថិតនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

លោកស្រី លី ចាន់រស្មីអគ្គនាយិកាក្រុមហ៊ុន Agent21 Globl ដែលជាអ្នករៀបចំសង្ក្រាន្ដក្រុងរុនតាឯកតែជោសែន បានបញ្ជាក់ថា ការបង្កើតនៅព្រឹត្តិការណ៍សង្ក្រាន្តក្រុងរុនតាឯកនេះ គោលបំណងបង្ហាញពីវប្បធម៌អរិយធម៌ប្រពៃណីដូនតាខ្មែរ ក៏ដូចជាការបង្ហាញពីការសាមគ្គីភាពរវាងប្រជាជន និងប្រជាជន បង្ហាញនូវវប្បធម៌ប្រពៃណី នាពេលចូលឆ្នាំខ្មែរ ដល់យុវជនឱ្យបានស្គាល់នូវតម្លៃដ៍ថ្លៃថ្លារបស់ជាតិ។ ជាពិសេស បង្កើតក្ដីសប្បាយដល់ប្រជាពលរដ្ឋ ដោយមានការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅក្នុងទីក្រុងដែលទើបបង្កើតថ្មីនេះ ព្រមទាំងរៀបចំធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្ត និងស្គាល់ទីក្រុងរុនតាឯកតេជោសែនកាន់តែច្រើន ងាយស្រួលបង្កើតការងារឱ្យប្រជាពលរដ្ឋផងដែរ។
លោកស្រីបន្តថា នៅក្នុងសង្ក្រាន្ដរុនតាឯកតេជោសែន មានកម្មវិធីកម្សាន្ដជាច្រើន ដែលប្រជុំដោយវប្បធម៌ប្រពៃណីដូនតាខ្មែរគ្រប់ទម្រង់ ដូចជា ការលែងល្បែងប្រជាប្រិយ វាយក្អម លោតបាវ ល្ងោនស្បែកធំ ល្ងោនបាសាក់ ការល្បែងសិល្បៈ រាំកម្សាន្ដ បង្ហាញម៉ូតសំលៀកបំពាក់ខ្មែរ ការដង្ហែក្បួនទេវតាឆ្នាំថ្មី។ ព្រមទាំងកម្មវិធីកម្សាន្ដជាច្រើនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ដ និងសប្បាយរីករាយនាពេលចូលឆ្នាំថ្មីនេះ ក្រោយពីពួកគាត់បានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ដែលនេះជាប្រវត្ដិសាស្ដ្ររបស់ក្រុងរុនតាឯកតេជោសែន។ លោកស្រីថា នឹងបន្ដរៀបចំសង្ក្រាន្ដនេះ នាឆ្នាំក្រោយទៀត។

លោក អ៊ុង សោភ័ណ្ឌ នាយករងរដ្ឋបាលខេត្ដសៀមរាប មានឱ្យដឹងថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុនAgent21 Global និងអាជ្ញាធរស្រុក ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ជាការញ៉ាំងឱ្យមានភាពសប្បាយនៅ តាមមូលដ្ឋាន។ ជាពិសេស ក្រុងរុនតាឯកតេជោសែន ដែលជាទីក្រុងគំរូ ក្រោមកិច្ចអភិវឌ្ឍន៍ប្រកបដោយការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែតំបន់នេះទៅជាទីក្រុងទំនើប និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី ដែលជាអត្តសញ្ញាណជាតិខ្មែរ និងចូលរួមលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋទៅទុកចោលដូចក្រុមជនអគតិមួយចំនួនបាលើកឡើងនោះទេ។
លើសពីនេះ ក្រុងរុនតាឯកតេជោសែន មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង មានប្រជាជនរស់នៅច្រើនកុះករ មានការជួបជុំសាមគ្គីគ្នា។ ទន្ទឹមនេះ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត ទៅចូលរួមកម្សាន្ដនៃព្រឹត្ដិការណ៍សង្ក្រាន្ដក្រុងរុនតាឯកតេជោសែន ដើម្បីឱ្យបានស្គាល់ទឹកដីនៃទីក្រុងរុនតាឯកតេជោសែន មានការអភិវឌ្ឍន៍បែបណា៕



អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី