ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នើចាត់វិធានការបុគ្គលដែលកែសំបុត្រកំណើត ដោយដាក់ថានៅក្នុងប្រទេសវៀតណាម
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ច្រានចោលការផ្សាយថា មានសំបុត្រកំណើតដែលចេញដោយអាជ្ញាធរឃុំ នៃខេត្តស្វាយរៀង បានដាក់ថាមានទីកន្លែងស្ថិតក្នុងប្រទេសវៀតណាម។ អគ្គនាយកដ្ឋានជំនាញនេះ បានស្នើសមត្ថកិច្ចចាត់វិធានការលើបុគ្គលដែលបានកែ និងក្លែងទិន្នន័យនេះជាធរមាន។

ការចេញមកច្រានចោលនេះ ក្រោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ថ្មីៗនេះ មានការផ្សព្វផ្សាយ និងចែករំលែកបន្តតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក អំពីសំបុត្របញ្ជាក់កំណើតលេខ ១៥៣៧ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ១៧/២០០៤ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ចេញដោយមន្ត្រីអត្រានុកូល ដ្ឋានឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយបានបង្ហាញថា ស្ថិតក្នុងប្រទេសវៀតណាម។
ភ្លាមៗក្រោយឃើញការផ្សព្វផ្សាយបែបនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់លើសៀវភៅភ្លោះជាគល់បញ្ជីច្បាប់ដើម ដែលតម្កល់ទុកនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងនៅសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង។ តាមរយៈសេចក្ដីបំភ្លឺ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អះអាងថា សំបុត្របញ្ជាក់កំណើតដែលផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ខាងលើនេះ គឺជាឯកសារកែក្លែងខុសពីទិន្នន័យដើម ក្នុងចេតនាបំផ្លើសធ្វើឱ្យមានការយល់ច្រឡំ ញុះញង់ និងបំពុលសង្គម។

បើតាមការបញ្ជាក់ឱ្យដឹងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺ«ទិន្នន័យពិតប្រាកដអំពីទីកន្លែងកំណើតរបស់សាមីខ្លួន ឈ្មោះ ញ៉ែម ឈឿន ភេទស្រី ដែលបានចុះបញ្ជីកំណើតនៅឆ្នាំ២០០៤ គឺស្ថិតនៅភូមិតាពៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា»។
ជុំវិញករណីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការស្រាវជ្រាវរកមុខសញ្ញាដែលបានកែក្លែងទិន្នន័យខាងលើ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានអំពាវនាវអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់លុបចោលការផ្សព្វផ្សាយ និងបញ្ឈប់ការចែករំលែកបន្តឯកសារខាងលើនេះជាបន្ទាន់ ដើម្បីចៀសវាងពីការទទួលខុសត្រូវចំពោះមុខច្បាប់ពីបទផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិត៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា