Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីស្នើគ្រប់តួអង្គត្រូវតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីយុត្តិធម៌សង្គម

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ពលរដ្ឋ មន្ត្រីរាជការ និងគ្រប់តួអង្គពាក់ព័ន្ធត្រូវផ្តល់ការគាំទ្រ និងចូលរួមអនុវត្តដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈម ហានិភ័យ និងឧបសគ្គទាំងឡាយ សំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។ នេះបើតាមខ្លឹមសារមួយផ្នែកនៃ សារលិខិត របស់នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការអំពាវនាវទៅកាន់ពលរដ្ឋ សម្ដេចនាយករដ្ឋមន្ត្រី  ក៏បានប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងមកឱ្យ បានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលប្ដេជ្ញាបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃកម្ពុជា។

ក្រៅពីនេះ ក្នុងសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេច ហ៊ុន ម៉ាណែត ក៏បានគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជាជនខ្មែរ។

សម្ដេចបវធិបតី ក៏បានប្រគេនព្រះពរចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះរាជាគណៈ និងព្រះសង្ឃគ្រប់ព្រះអង្គ មានព្រះជន្មាយុយឺនយូរ មានព្រះសុខភាព ល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់ជាម្លប់របស់ពុទ្ធបរិស័ទក្នុង ព្រះរាជាណាចក្រកម្ពុជា យូរអង្វែងតទៅ។

មេដឹកនាំកម្ពុជា ក៏បានជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបាននិងកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដីនៃកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាល ពលនគរបាលដែលបាននិងកំពុងរួមចំណែកការពារបូរណភាពទឹកដីនិងថែរក្សាការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៃមាតុភូមិ គ្រូបង្រៀន គ្រូពេទ្យ  សិស្សានុសិស្ស និស្សិត យុវជន កម្មករ កសិករ និយោជិត ធុរជន និងវិនិយោគិនដែលកំពុងប្រកបធុរកិច្ចនៅលើទឹកដីកម្ពុជា ទទួលបាននូវភាពជោគជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​តើលោក Yoon Suk Yeol ​​មានប្រវត្តិបែបណា​​ក្នុង​ឆាកនយោបាយកូរ៉េខាងត្បូង មុនថ្ងៃ​តុលាការ​ធម្មនុញ្ញ​ដក​តំណែង​?​

កីឡា៥ នាទីutes មុន

៣ប្រកួត​នេះ​​របស់ ចំរើន ធ្វើ​បាន​ល្អ​ហួសពី​ការ​ស្មាន

ព័ត៌មានជាតិ៧ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលឈរជើងតាមព្រំដែន ជាភ្នែកច្រមុះរបស់រាជរដ្ឋាភិបាល ដាច់ខាតឱ្យបរទេសឈ្លានពានដីខ្មែរឡើយ

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំ​ជាមួយ AmCham នៅកម្ពុជា រកដំណោះស្រាយជុំវិញពន្ធរបស់ ត្រាំ

ព័ត៌មានជាតិ១៥ នាទីutes មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតែជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម