ព័ត៌មានជាតិ
អ្នកក្រុងបាត់ដំបង នៅរក្សាទម្លាប់និមន្តព្រះសង្ឃប្រោះព្រំទឹកតាមមុខផ្ទះមុនថ្ងៃចូលឆ្នាំ
នៅមុនថ្ងៃចូលឆ្នាំចន្លោះពី ៣ ទៅ ៤ ថ្ងៃ គណៈកម្មាការអាចារ្យនៅតាមបណ្ដាវត្តមួយចំនួនក្នុងក្រុងបាត់ដំបង បានដើរជម្រាបជូនដល់ពលរដ្ឋរស់នៅក្នុងភូមិឲ្យត្រៀមទឹកនៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីរង់ចាំព្រះសង្ឃដែលបានចាត់តាំងដោយគណៈកម្មការវត្ត និមន្តតាមផ្ទះដើម្បីប្រោះព្រំទឹក កាត់គ្រោះចង្រៃ លើករាសីពីឆ្នាំចាស់ឈានចូលឆ្នាំថ្មីឲ្យមានសិរីសួស្តី មុនឈានចូលថ្ងៃចូលឆ្នាំ។

ប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែលគ្នាថា ជារៀងរាល់ឆ្នាំមុនថ្ងៃចូលឆ្នាំប៉ុន្មានថ្ងៃ មានលោកតាអាចារ្យបានដើរជូនដំណឹងដល់អ្នកភូមិឲ្យត្រៀមទឹកតាមមុខផ្ទះរៀងៗខ្លួន ដើម្បីទទួលការប្រោះព្រំទឹកពីព្រះសង្ឃឲ្យមានសិរីសួស្តី លើករាសី កាត់គ្រោះចង្រៃទាំងពួងពីឆ្នាំចាស់មុនថ្ងៃចូលឆ្នាំថ្មី។
ពលរដ្ឋបានឲ្យដឹងថា «ការធ្វើពិធីនេះមិនតម្រូវបច្ច័យ ឬសម្ភារៈអ្វីក្រៅពីមានទឹក និងទៀនធូបនោះទេ ហើយចំពោះបច្ច័យយើងប្រគេនលោកប៉ុន្មានក៏បានដែរ តាមសទ្ធារៀងៗខ្លួនដើម្បីកើតជាប្រយោជន៍ផលបុណ្យ»។

បើតាមប្រភពពីអាជ្ញាធរមូលដ្ឋាន ពិធីនេះអ្នកភូមិតែងប្រតិបត្តិរាល់ឆ្នាំ។ មុននឹងធ្វើអ្នកភូមិបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានជាមុន ហើយអាជ្ញាធរធ្វើការទំនាក់ទំនងទៅគណៈកម្មការអាចារ្យវត្ត ដើម្បីចាត់ចែងព្រះសង្ឃនិមន្តតាមផ្ទះដើម្បីប្រោះព្រំទឹក ហើយក៏មិនតម្រូវឲ្យយកបច្ច័យដែរគឺតាមសទ្ធាតែប៉ុណ្ណោះ»។

បើតាមព្រឹទ្ធាចារ្យ ពុទ្ធ សំរិទ្ទ ការនិមន្តដើរតាមគេហដ្ឋានប្រោះព្រំទឹកតាមផ្ទះអ្នកស្រុក គឺជាទំនៀមទម្លាប់តាំងពីដូនតា ដើម្បីកាត់គ្រោះលើករាសី មិនមែនចេះតែធ្វើតាមនឹកឃើញទេ ហើយក៏ត្រូវមានការចាត់ចែងពីគណៈកម្មការអាចារ្យវត្តបានត្រឹមត្រូវដែរ។
លោកបន្តថា ពិធីនេះមិនខុសពីការដើរសម្តែងរបាំត្រុដតាមផ្ទះនោះដែរ។ នេះជាទំនៀមទម្លាប់ពីដូនតា បើអ្នកណាមិនធ្វើក៏មិនមានអីខុសដែរ តែអ្នកភូមិណាដែលបានប្រតិបត្តិ គេនឹងមានសិរីសួស្តីក្នុងគ្រួសារ ប្រកបរបរកសិកម្មបានទិន្នផលល្អ៕
អត្ថបទ៖ សៅ សារិទ្ធ



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត