ព័ត៌មានជាតិ
រាជធានីភ្នំពេញ យករមណីយដ្ឋានវត្តភ្នំ ជាទីកន្លែងទទួលទេវតាឆ្នាំថ្មី
ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញអាជ្ញាធរសង្កាត់ ខណ្ឌ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យកទីតាំងរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងលោកជំទាវរួមជាមួយគណៈអភិបាល សមាជិកសមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានអញ្ជើញបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី លោកយាយពេញសុំជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អោយមានសេចក្តីសុខចម្រុងចម្រើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសន្តិភាពនាឆ្នាំថ្មីនេះ។ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មីសូមកើតមានដល់ប្រជាពលរដ្ឋគ្រប់និងជម្រះអស់នូវគ្រោះអ៊ុបទ្រុបចង្រៃទាំងឡាយទាំងពួងដែលកើតមានពីឆ្នាំចាស់ឪ្យជ្រះស្រលះ និងទទួលពរជយ័សិរីសួរស្តីពីទេវតាឆ្នាំថ្មី សម្រេចជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។


ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្កើតសង្គ្រាន្តវត្តភ្នំ រួមទាំងការតុបតែងលំអរជុំវិញរមណីដ្ឋានវត្តភ្នំ តាមដងវិថី មហាវិថីនិងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយខ្មែរ ច្រើនទម្រង់ ការប្រគំតន្រ្តីរួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានយ៉ាងល្អស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធ៏មជាតិដ៏ល្អផូរផង់ ការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្តនៅរាជធានីភ្នំពេញ និងនៅតាមបណ្តារាជធានី-ខេត្ត តាមរយៈការរៀបចំសង្គ្រាន្តប្រចាំតំបន់ ឬតាមអង្គភាព តាមក្រុមហ៊ុន សាលារៀន វត្តអារាមជាដើម។




ពិធីនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផល នានាដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋបានកសាងឡើងក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុងទាំងសេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ពន្ធ ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការលើកកម្ពស់សោភណ្ឌភាពបរិស្ថានរាជធានីភ្នំពេញផងដែរ។ ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។
លោក ឃួង ស្រេង បានលើកឡើងថា យើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧នៃរដ្ឋសភា ដែលបានធ្វើឲ្យកម្ពុជា
បោះជំហ៊ានទៅមុខលើគ្រប់វិស័យធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?