Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ចូលឆ្នាំរោង ឆ្នាំថ្មី ក្នុងអត្ថន័យប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ

បានផុស

នៅ

លោក ប៉ែន បូណា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនិយាយបានថា គឺជាពិធីបុណ្យចូលឆ្នាំដ៏សប្បាយរីករាយបំផុតមួយសម្រាប់ប្រទេសកម្ពុជា។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋកើតមាននៅគ្រប់ទិសទី។ មិនថាមនុស្សចាស់ឬក្មេង ប្រុសឬស្រីឡើយ ពួកគេបានចូលរួមក្នុងសកម្មភាពកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំដោយទឹកចិត្តអំណរសាទរយ៉ាងក្រៃលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា បានមើលឃើញថា សកម្មភាពកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋមានគ្រប់ទម្រង់ ពោលគឺ តាមរយៈល្បែងរបាំប្រជាប្រិយខ្មែរផង ការជួបជុំគ្នាពិសារអាហារនិងរាំកម្សាន្តផង ព្រមទាំងសប្បាយក្នុងទម្រង់ថ្មីតាមបែបយុវវ័យសម័យទំនើបផង។ អ្វីជាការកត់សម្គាល់របស់លោក ប៉ែន បូណា  គឺការរៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើឡើងយ៉ាងស្រុះគ្នានៅគ្រប់រាជធានីខេត្តនីមួយៗតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋ។

សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលបានចាក់គ្រឹះ២៥ឆ្នាំមកហើយនៅលើទឹកដីកម្ពុជា។ សន្តិភាពរយៈពេលយូរបានធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលំនឹងចិត្ត កាន់តែមានជីវភាពល្អប្រសើរ ដែលជាអំណោយផលដល់ការកម្សាន្តសប្បាយ។ ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ មនុស្សរាប់រយលាននាក់ផ្សេងទៀតកំពុងភិតភ័យដោយភ្លើងសង្គ្រាម។ នេះបញ្ជាក់ថា សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិគ្រប់គ្នាលើភពផែនដីទាំងមូល។

សរុបមកវិញ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងក្នុងទិដ្ឋភាពវប្បធម៌ប្រពៃណី ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ពោលគឺ ជាឆ្នាំដែលតំណាងដោយនាគរាជដ៏មានឫទ្ធិ ជាពិធីចូលឆ្នាំលើកដំបូងក្នុងរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាឆ្នាំដែលកម្ពុជានៅតែរក្សាបាននូវសុខសន្តិភាពដ៏រឹងមាំ និងក៏ជាឆ្នាំដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញខ្ពស់ជាងគេក្នុងតំបន់។

អត្ថន័យនេះ ពិតជាស័ក្តិសមនឹងទទួលបាននូវការសាទរឆ្នាំថ្មីដ៏សប្បាយរីករាយបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជាសញ្ញានៃភាពរុងរឿងរបស់កម្ពុជានាពេលអនាគតស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

អត្ថបទដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម