ព័ត៌មានជាតិ
ថ្ងៃទី៣ នៃបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ចាមទទួលបានភ្ញៀវប្រមាណជាង១លាន ៨៣ម៉ឺននាក់
មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៨៣៥.៧២០នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១.៨២៩.០៣១នាក់ និងភ្ញៀវបរទេសមានចំនួន ១៤៨នាក់ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-970-1024x768.png)
លោក ស៊ាន សុន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងដែរថា ចំនួនភ្ញៀវទាំងនោះមកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ដែលក្នុងនោះ៖ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ២៦.១៦៦នាក់ ។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៨.៩៨៧នាក់។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៥៧៨នាក់។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១៩៣នាក់ ភ្ញៀវបរទេសចំនួន ០៩នាក់។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៨៦២នាក់។ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ១.២៧១នាក់។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ២៤៤នាក់ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-971-1024x683.png)
រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ១០.៩១៤នាក់។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ២៣នាក់។ ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៦៩៣.៧៣២នាក់ ភ្ញៀវបរទេស មានចំនួន ៨៥នាក់ ។ ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ២៥.៩៤៩នាក់។ ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១.០៤៩.៩០៤នាក់។ ចំពោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៦.៦៨៩នាក់ និងភ្ញៀវបរទេសចំនួន ៤២នាក់ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-972-1024x682.png)
ទាក់ទិនទៅនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋទូទៅ នៅគ្រប់មជ្ឈដ្ឋាន ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?