ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន «ថ្ងៃនេះ ជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង»
«ថ្ងៃនេះ ជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង»។ នេះជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលរម្លឹកពីការស្ដាយស្រណោះមួយរបស់សម្ដេច កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។
សំណេរនៅលើបណ្ដាញសង្គមនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដូច្នេះថា៖ «ថ្ងៃនេះជាខួបលើកទី ៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥ – ១៦ មេសា ២០២៤)។ ពេលនោះរយៈពេលនេះ ខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃ ពេលដឹងខ្លួនទើបខ្ញុំដឹងថា ភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត»។
ការធ្លាប់ខ្លួនជាជនពិការភ្នែកពេលនេះ សម្ដេចតេជោ បានសម្ដែងក្ដីសោកស្ដាយស្រណោះ ដែលកាលណោះសម្ដេចទើប តែមានវ័យ២៣ឆ្នាំប៉ុណ្ណោះ។ សម្ដេចតេជោ រៀបរាប់ដូច្នេះថា៖ «យុវជនដែលមានអាយុ២៣ឆ្នាំ ខ្ញុំពិតជាស្តាយស្រណោះ កែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម»។
តែយ៉ាងណា សម្ដេចតេជោ បញ្ជាក់ថា ដោយមូលហេតុនេះហើយ ទើបសម្ដេចខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី បង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនកម្ពុជាកំពុងសប្បាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែរម្លឹកអំពីគុណតម្លៃនៃសុខសន្តិភាព ដោយសម្ដេច បានទទូចឱ្យប្រជាជនខ្មែរ បន្តរួមគ្នាការពារសន្តិភាពនេះឱ្យខាងតែបាន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ