ព័ត៌មានជាតិ
លោក ស សុខា៖ សង្ក្រាន្តព្រៃវែង បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក្រោមម្លប់សន្តិភាព
លោក ស សុខា គូសបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរកុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរ នៅក្រោមដំបូលនៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា។

ការថ្លែងបែបនេះក្នុងឱកាសដែលលោក ស សុខា អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៦ ខែមេសានេះ។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអនុគណៈកម្មការ ក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំង ក្រុមគ្រូពេទ្យ និងបុគ្គលិកអនាម័យ បរិស្ថានទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង រយៈពេល៤ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

លោក ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាអង្គភាពពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ជាពិសេសក្រុមយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនទៅតាមតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ បង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍នេះ ដោយពុំមានការភ័យខ្លាច និងសុខសុវត្ថិភាព។
លោក ស សុខា បានគូសបញ្ជាក់ថា តាមរយៈការចូលរួមដោយផ្ទាល់របស់លោក នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ក្នុងសកម្មភាពនានា ទាំងសកម្មភាពសាសនា ក៏ដូចជាប្រពៃណីទំនៀមទម្លាប់ រួមទាំងការចូលរួមលេងល្បែងប្រជាប្រិយខ្មែរមួយចំនួនផងនោះ លោក បានកត់សម្គាល់ឃើញនូវស្នាមញញឹមនៅលើផ្ទៃមុខបង្កប់ដោយភាពសប្បាយរីករាយ ប្រកបដោយក្តីសង្ឃឹមជឿជាក់របស់ប្រជាពលរដ្ឋ ជាពិសេសយុវជនចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏មានជំនឿជឿជាក់ថា ស្នាមញញឹមបែបនេះ មិនមែនកើតឡើងសម្រាប់ប្រជាពលរដ្ឋខេត្តព្រៃវែងប៉ុណ្ណោះទេ ស្នាមញញឹមប្រកបដោយក្តីសង្ឃឹមនេះ ក៏មុខជាឃើញប្រាកដឡើងនៅលើផ្ទៃមុខរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដូចគ្នាជាក់ជាមិនខាន។ លោក ថា នេះហើយជាផ្លែផ្កានៃសន្តិភាព និងស្ថិរភាពនយោបាយ កើតចេញពីលទ្ធផលនៃនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិក។
លោក បន្តទៀតថា ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងនៅពេលដែលសម្តេច អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅខេត្តសៀមរាប ថា សុខសន្ដិភាព ស្ថិរភាពខាងនយោបាយ គឺជាកត្តាដ៏សំខាន់ ដែលផ្ដល់ឱកាសសម្រាប់ការសប្បាយរីករាយរបស់ប្រជាជនយើង គ្មានការសប្បាយណាមួយដែលអាចកើតឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង និងក្នុងសង្រ្គាមនោះទេ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ