Connect with us

ព័ត៌មានជាតិ

អគ្គស្នងការរង៣រូប ដឹកនាំវេនប្រចាំការសម្រាប់ថ្ងៃទី៤ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

អគ្គស្នងការរង៣រូប គឺឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឧត្តមសេនីយ៍ឯក ឡោ សុឡេង និងឧត្តមសេនីយ៍ឯក លន់ សុផាត បានដឹកនាំវេនប្រចាំការក្រុម៤ សម្រាប់ថ្ងៃ៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ពោល គឺនៅថ្ងៃទី១៦ ខែមេសានេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់វេនប្រចាំការនេះ គឺដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានធ្វើដំណើរទៅស្រុកកំណើត ឬទេសចរណ៍កម្សាន្ត នៅតាមទីកន្លែងផ្សេងៗប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាករយៈពេល ៤ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងវេនប្រចាំការក្រុមទី៤ រួមមាន ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ប្រធាន លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ អនុប្រធាន លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន ព្រមទាំងមានសមាសភាពអនុប្រធានសេនាធិការ អនុប្រធាននាយកដ្ឋានកណ្តាល ប្រធាន អុនប្រធាននាយកដ្ឋាន-អង្គភាព មន្ទីរ ជាសមាជិក។

សូមជម្រាបថា ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការផ្តល់ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានា ដែលកើតមានឡើងជាយថហេតុក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យ​បង្កើនសម្ពាធយោធា ក្រោយ​ហាម៉ាស​បដិសេធ​សំណើ​បទ​ឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម