Connect with us

ព័ត៌មានជាតិ

បញ្ជាការដ្ឋានទ័ពពិសេស រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

ល្បែងប្រជាប្រិយខ្មែរ ត្រូវបានបញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក ចាត់តាំងលេងកម្សាន្តសប្បាយពេញរយៈពេល៣ថ្ងៃ នៅទីបញ្ជាការដ្ឋានទ័ពពិសេសកំបូល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើពិធីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះ នៅគ្រប់បណ្ដារាជធានី ខេត្ត ក្រុង ភូមិ ឃុំ សង្កាត់ ទូទាំងប្រទេសកម្ពុជា និងទីវត្តអារាម សាលារៀន កងឯកភាព ស្ថាប័នរដ្ឋ ក្រុមហ៊ុន មណ្ឌលកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា ត្រូវបានរៀបចំសង្ក្រាន្តតាមលក្ខណៈប្រពៃណីខ្មែរ ដោយមានតុបតែងលម្អរតាំងបង្ហាញនូវសមិទ្ធផលនានារបស់ជាតិ ក៏ដូចជាសមិទ្ធផលរបស់បណ្ដារាជធានី ខេត្ត ក្រុង ទៅតាមអ្វីដែលខ្លួនមាន ដើម្បីរំលេចអំពីអត្តសញ្ញាណជាតិខ្មែរ និងមានចាត់តាំងលេងកម្សាន្តនូវល្បែងប្រជាប្រិយផ្សេងៗចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីនេះផង។

ដោយឡែកបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក បានដាក់ចេញនៅផែនការត្រៀមប្រយុទ្ធយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយចាត់តាំងឱ្យបណ្ដាកងឯកភាពចំណុះលេងល្បែងប្រជាប្រិយកម្សាន្ត រយ:ពេល៤ថ្ងៃ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។

បណ្ដាកងឯកភាព ត្រូវសហការជាមួយអាជ្ញាធរ ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាគ្រួសារកងទ័ព ដើម្បីចាត់តាំងលេងល្បែងប្រជាប្រិយកម្សាន្ត សំដៅបង្ហាញអំពីការអភិរក្ស និងថែរក្សានៅល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់របស់ដូនតាខ្មែរ បានបន្សល់ទុក ដូចជា ល្បែងវាយក្អម លោតបាវ ទាញព្រាត់ ចោលឈូង ដណ្ដើមស្លឹកឈើ លាក់កន្សែង ពាំពងទា បូមទឹកដាក់ដប ចងមុខចាប់ទា ឡើងសសរខ្លាញ់ រាំលេងដណ្តើមកៅអី រត់ប្រណាំង ប្រដាល់គុនខ្មែរ និងល្បែងប្រជាប្រិយផ្សេងៗទៀត។

ចំពោះការចាត់តាំង និងការធានាថវិកា សម្ភារ:ទ្រទ្រង់លេងល្បែងប្រជាប្រិយកម្សាន្តនេះ គឺបានមកពីការឧបត្ថម្ភផ្ទាល់ទាំងស្មារតី និងសម្ភារៈថវិការបស់ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការអង្គភាព និងលោកស្រី ដោយបានដោះស្រាយការធានាហូបចុក និងធ្វើជាប្រាក់រង្វាន់​ ដោយមានការផ្តល់រង្វាន់លើកទឹកចិត្តគ្រប់ប្រភេទល្បែងប្រជាប្រិយ និងកីឡាប្រដាល់គុនខ្មែរ ព្រមទាំងរង្វាន់ឆ្នោតលើកទឹកចិត្តដល់អ្នកចូលរួមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១២ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម