ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីស្រង់ព្រះនៅសួនច្បារព្រះអង្គចេកព្រះអង្គចម
រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីស្រង់ព្រះ នៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅនឹងទីតាំងសួនច្បារព្រះអង្គចេកព្រះអង្គចម។

ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងមកវត្តអារាម ដើម្បីធ្វើពិធីនេះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង។
នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយលោកអគ្គកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប និង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងអស់លោក លោកស្រី គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរស្ថាប័ន អង្គភាព អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បាននិមន្តព្រះសង្ឃសូត្រជ័យន្តោធ្វើពិធីស្រង់ព្រះ ចំនួន ១០៩អង្គ សីលវ័ន្ត សីលវត្តី ១០៩នាក់ ដែលរៀបចំឡើងនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរដែលមានជាយូរលង់មកហើយ ។

តាអាចារ្យបានរំម្លឹកក្នុងពិធីថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់ នៅពេលចូលឆ្នាំខ្មែរ ម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះរូបបដិមា និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើនត្រជាក់ត្រជុំ ។ លោកអាចារ្យបានរៀបរាប់ថា ថ្ងៃសង្ក្រាន្តថ្មី មកដល់ព្រះបាទបសេនទិកោសលបាន រៀបចំជាបារាំយ៉ាងល្អវិចិត្រនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃ ស្រង់ទឹករួចសមាទានសីល រួចប្រគេនភត្តាហារចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃ ដែលគង់នៅទីនោះផង ។ អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ទទួលបានផល្លានិសង្ឃ ច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅ កើតក្នុងឋានទេវលោកបានសេចក្តីសុខគ្រប់បែបយ៉ាង ។ ដោយសារមានជំនឿ និងទំនៀមទម្លាប់ របស់ដូនតាខ្មែរយើង ដូច្នេះហើយទើបបាន ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ឲ្យតែដល់ពេលចូលឆ្នាំថ្មីម្តងៗគេតែតែង ធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និង ភូមិស្រុកនានា ។
តាមទិដ្ឋភាពជាក់ស្តែង ប្រជាពលរដ្ឋខ្មែរដែលគោរពជឿលើព្រះពុទ្ឋសាសនាទូទៅតែងតែស្រោចទឹកជូនអ្នកមានគុណដែលគេនិយមហៅថា ស្រង់ព្រះរស់ និងស្រង់ព្រះនៅតាមទីអារាមនានា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីជាកិច្ចតបគុណ រំឭកដល់ការលះបង់ដ៏ធំធេងរបស់ឪពុកម្តាយ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅគ្រប់រូបទម្រាំចម្រើនវ័យ មានសម្ថភាពពេញលេញអាចគ្រប់គ្រងជីវិតខ្លួនឯងបាន ជារៀងរាល់ឆ្នាំអំឡុងពិធីបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។

នេះជាពិធីបែបសាសនាប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏មានប្រជាប្រិយភាព និយមធ្វើនៅ ថ្ងៃទី៣នៃបុណ្យចូលឆ្នាំខ្មែរ ដោយអ្នកប្រតិបត្តិតាមពិធីនេះគេគិតដល់គុណប្រយោជន៍នៃទឹកជាធាតុត្រជាក់ ពេលស្រោចទៅលើនរណាម្នាក់អាចធ្វើឲ្យអ្នកទទួលទឹកនោះ ត្រជាក់កាយសប្បាយចិត្ត ស្រស់ស្រាយក្នុងអារម្មណ៍ ហើយក៏ជូនពរត្រលប់មកអ្នកប្រារព្ធរៀបចំពិធីនោះវិញដែរ។ចំណែកឯមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និង ឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នាផងដែរ៕
អត្ថបទ÷ គឿន វេត






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ