Connect with us

ព័ត៌មានជាតិ

៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរជាង៣៤ម៉ឺននាក់

បានផុស

នៅ

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ នៅក្នុងខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ដេជាង៣៤ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឲ្យដឹងថា ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មីនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តកំពង់ឆ្នាំងចំនួន៣៤០.៤៧១នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសចំនួន ១៨២ នាក់ ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៤នេះប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ មានការរៀបចំកម្មវិធីជាច្រើនរួមមាន កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីលេងកម្សាន្ដល្បែងប្រជាប្រិយប្រពៃណីខ្មែរ នៅមុខសាលាខេត្តកំពង់ឆ្នាំង នៅតាមបណ្ដាវត្តនានាក្នុងខេត្ត និងនៅតាមសាលាឃុំសង្កាត់ និងសាលាក្រុងស្រុកទាំង៨ និងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម