Connect with us

ព័ត៌មានជាតិ

សង្រ្កាន្ត​​​ខេត្ត​បាត់ដំបង ថ្ងៃ​បង្ហើយទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ៦០ ម៉ឺននាក់

បានផុស

នៅ

លោក ហម អរុណ អនុប្រធាន​មន្ទីរទេសចរណ៍ខេត្តបាត់ដំបង រយៈ ០៤ ថ្ងៃ ពី​ថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ខេត្ត​បាត់ដំបង​ទទួល​ភ្ញៀវទេសចរ​សរុប​មានចំនួន ១,៧៣៤,៦២៩ នាក់ កើនឡើង ១៥.៦៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ​​២០២៣ មាន ១,៥០០,១៦៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះភ្ញៀវទេសចរជាតិ​មាន​ចំនួន​ ១,៧៣១,៤៣២ នាក់ កើនឡើង ១៥.៦៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន ១,៤៩៧,៤២១នាក់ និងភ្ញៀវទេសចរអន្តរជាតិ​មាន​ចំនួន ៣,១៩៧នាក់ កើនឡើង ១៦.៣៨% បើប្រៀបធៀបនឹង ឆ្នាំ ២០២៣ មាន ២,៧៤៧នាក់។

មន្រ្តីទេសចរណ៍​រូបនេះ​បានកត់សម្គាល់​ចំនួន​ទេសចរបាន​កើនឡើង​ច្រើន​នៅ​ថ្ងៃ​ចុងក្រោយ​។ លោក​បាន​បែងចែកចំនួន​ភ្ញៀវទេសចរ​តាមថ្ងៃនីមួយៗមានដូចខាងក្រោម÷

-នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុប ១៥៩,១៦៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ​១៥៨,៧១១​នាក់ ភ្ញៀវទេសចរអន្តរ ជាតិ ចំនួន ៤៥៨ នាក់ ។
-នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរសរុប ៣៩៥.១៨៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩៤.៤៦៨ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៧២១នាក់។
-នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៣ភ្ញៀវទេសចរសរុប ៥១៩,២៨៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៥១៨,៣៧៦ នាក់ ភ្ញៀវទេសចរអន្តរជាតិ ៩១២នាក់។
-នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣មានភ្ញៀវទេសចរសរុប ៦៦០,៩៨៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៦៥៩,៨៧៧ នាក់ ភ្ញៀវទេសចរអន្តរជាតិ ១,១០៦ នាក់ ។

រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទូទាំង​ខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤។

ព្រឹត្តិការណ៍​សំខាន់ៗមាន​ដូចជា ៖ តំបន់ត្រជាក់ចិត្ត តំបន់រណបត្រជាក់ចិត្ត (តំបន់ពាង) តំបន់សាសនា (ពិធីពូនភ្នំខ្សាច់ ពិធីថ្វាយទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ( គន្ធ វារី) ការសម្តែងសិល្បៈ (របាំ) ការសម្តែងសៀក ការស្តែងល្ខោនខោល ការប្រគុំតន្ត្រីខ្នាតយក្សចំនួន២ តន្រ្តីស្រុកស្រែ ពិព័រណ៌ម្ហូបអាហារ និងផលិតិផលក្នុងស្រុក ពិព័រណ៌ផលិតផលទូទៅ ការបាញ់កាំជ្រួចទាំងបួនថ្ងៃ ការលេងល្បែងប្រជាប្រិយ ។ល។

បើតាមមន្រ្តីទេសចរណ៍​ខេត្ត ការ​រៀបចំព្រឹត្តិការណ៍​សង្រ្កាន្ត​ខេត្ត​បាត់ដំបង ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត​បានបែកចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរណ៍ និងពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍តាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបង។ ក្រៅពីនេះក្រុមការងារ​មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ដើម្បីសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។

នៅតាមបណ្តាស្រុក វត្តអារាមនានាក្នុងខេត្ត ព្រមទាំងបណ្តារមណីយដ្ឋានសំខាន់ៗក្នុងខេត្តក៏បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដូចជា ពិធីសង្ក្រាន្តបាត់ដំបង ការប្រគំតន្ត្រី, ការលេងល្បែងប្រជាប្រិយ ការលេងទឹកកម្សាន្តនាំឱ្យលំហូរភ្ញៀវទេសចរមានការកើនឡើងគួរកត់សម្គាល់។

ជាមួយគ្នានោះ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត បានរៀបចំរួចជាស្រេចដើម្បីទទួលទេសចរ និងមានតំបន់ ទាក់ទាញទេសចរណ៍ថ្មីៗមួយចំនួនត្រូវបានបង្កើតឡើងដើម្បីទទួលទេសចរផង។ចំណែកសេវាស្នាក់នៅក្នុងខេត្តពេញស្ទើរតែគ្រប់កន្លែង ក្នុងនោះមានរៀបចំឲ្យមានអនាម័យ បរិស្ថានមានភាពល្អប្រសើរ ដោយសារប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការ យល់ដឹងច្រើនជាងមុន និងចូលរួមវេចខ្ចប់ទុកដាក់សម្រាមបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយជាអប្បបរមានៃការលេងគប់ទឹក ខណះកងកម្លាំងទាំងបី បានគ្រប់គ្រងស្ថានភាព សណ្តាប់ធ្នាប់បានល្អប្រសើរផងដែរ ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម