ព័ត៌មានជាតិ
ឱកាសចូលឆ្នាំថ្មី មានភ្ញៀវជាតិ-អន្តរជាតិ មកលេងខេត្តសៀមរាបប្រមាណជាង១លាន២០ម៉ឺននាក់
រយៈពេល៤ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវមកពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តជាតិ ចូលរួមអបអរសាទរ និងមកលេងកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ប្រមាណជាង ១លាននាក់។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បានប្រារព្វតាមប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ ក្នុងការបង្កភាពសប្បាយរីករាយជូនភ្ញៀវជាតិ អន្តរជាតិ និងបានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេល៤ថ្ងៃមកនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវជាតិ និងអន្តរជាតិ បានចូលមកកម្សាន្តនៅខេត្តសៀមរាបចំនួនប្រមាណ១ ២៣៩ ៨០៨នាក់ ដែលបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅតាមរមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និងទៅទស្សនានៅតាមសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាប។ របាយការណ៍ បានឱ្យដឹងទៀត ថា ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋមានចំនួនប្រមាណ១ ២២៣ ០០០នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៦៦០ ០០០នាក់ ប្រជាពលរដ្ឋចំនួនប្រមាណ៥៦៣ ០០០នាក់ និងភ្ញៀវទេសចរបរទេសចំនួន១៦ ៨០៨នាក់។

លំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានដំណើរការឡើងវិញនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានធ្វើឱ្យប្រតិបត្តិករទេសចរណ៍ សប្បាយរីករាយ។ ជាមួយគ្នានេះ ស្ថិតក្រោមដំបូលសន្តិភាព ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង បានថ្លែងអំណរគុណដល់ស្មារតីជ័យជម្នះ ៧មករា អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ដែលបានធ្វើឱ្យមហាគ្រួសារខ្មែរ មានភាពសុខក្សេមក្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងដំណើរកម្សាន្តគ្រប់ទីកន្លែង ពិសេសនៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព។

ប្រជាពលរដ្ឋ ក៏បានសម្តែងការដឹងគុណចំពោះសន្តិភាព ដែលបង្កលក្ខណៈដល់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងពលរដ្ឋខេត្តសៀមរាប បានរៀបចំកម្មវិធីសប្បាយៗកម្សាន្តនានា ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ និងរតនៈសម្បត្តិដ៏មានតម្លៃក្នុងជម្រៅវប្បធម៌ អរិយធម៌ខ្មែរ បានស្ថិតស្ថេរគង់វង្ស តាមពាក្យស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃទី១ និងទី២ ភ្ញៀវដែលចូលមកទស្សនាកម្សាន្ត ក្នុងសៀមរាបសង្ក្រាន្ត មានចំនួនប្រមាណ ៤៦៣ ៥៤០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន៧ ៨០៧នាក់ ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋមានចំនួនប្រមាណ៤៥៨ ០០០នាក់។ ចំពោះនៅថ្ងៃទី១៦ ខែមេសា ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ២៨៣ ៨១៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន៣ ៨១៧នាក់ និងប្រជាពលរដ្ឋមានចំនួនប្រមាណ២៨០ ០០០នាក់៕


អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?