ព័ត៌មានជាតិ
មិនលែងគប់ទឹកច្រកទឹកក្នុងថង់ប្លាស្ទិក ជួយចូលរួមសម្អាតបរិស្ថាន
ក្រសួងបរិស្ថានបានមើលឃើញពីភាពស្អាតកំពុងសាយភាយទៅគ្រប់ទិសទីនៅកម្ពុជា ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ។ ភាពស្អាត គឺបង្ហាញច្បាស់ថា ប្រជាពលរដ្ឋបានរួមសហការជាមួយអាជ្ញាធរ ធ្វើការសម្អាតអនាម័យបរិស្ថាន មានការវេខខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់បណ្តាញព័ត៌មានថា មន្ទីរបរិស្ថានរាជធានីខេត្តបានខិតខំសហការរៀបចំជាមួយអាជ្ញាធរមូលដ្ឋាននៅគ្រប់ទីកន្លែង មានទុកដាក់សំរាមបានល្អ បានរៀបចំក្រុមសម្អាតអនាម័យ និងមានការផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង ដល់ប្រជាពលរដ្ឋឱ្យចូលរួមសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវ នៅតាមធុងសំរាមយ៉ាងផុសផុល។
អ្វីដែលជាការបង្ហាញការចូលរួមសំអាតបរិស្ថានជាមួយរាជរដ្ឋាភិបាលក្នុងរដូវបុណ្យទានឆ្នាំនេះ គឺប្រជាពលរដ្ឋបានចូលរួមមិនលែងគប់ទឹក ដោយច្រកទឹកក្នុងថង់ប្លាស្ទិកទៀត ដែលនេះជាវិធានការមួយបានអនុវត្តទូទាំងប្រទេសដើម្បីកាត់បន្ថយសំរាមប្លាស្ទិកនិងផលប៉ះពាល់នានា។
លោកបន្តថា ការរៀបចំអនាម័យនិងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាន នៅទូទាំងប្រទេស ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានល្អប្រសើរ មានភាពស្រស់ស្អាត និងមានបរិស្ថានល្អ បានទាក់ទាញឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានធ្វើដំណើរមកចូលរួមកម្សាន្តសប្បាយរីករាយក្នុងសង្រ្កាន្តឆ្នាំថ្មីយ៉ាងច្រើនកុះករនៅគ្រប់ទីកន្លែង។
បើតាមលោក ខ្វៃ អាទិត្យា ការប្រែប្រួលឥរិយាបទវិជ្ជមាននៃការទុកដាក់សំរាមនៅក្នុងឆ្នាំនេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានទតួលជោគជ័យយ៉ាងត្រចះត្រចង់ លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយសារមានប្រជាពលរដ្ឋទូទាំងប្រទេសចំនួនជិត ៨ លាននាក់ ហើយក្នុងនោះសិស្សានុសិស្សចំនួនជាង ៣,៤ លាននាក់ បានចូលរួមដោយផ្ទាល់ និងមានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិកយ៉ាងតិច ១ ថ្ងៃក្នុង ១ សប្តាហ៍។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីពេលថ្មីៗនេះថា ភាពស្អាតនិងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិក ដើម្បីសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិគ្មានការបំពុលពីសំណល់សំរាមប្លាស្ទិក។
ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក រដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់បានចូលរួមរៀបចំប្រមូលទុកដាក់សំណល់ និងញែកឱ្យបានត្រឹមត្រូវ គិតគូរដល់សំរាម ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានឱ្យបានត្រឹមត្រូវ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត