ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចជាថ្មីនៅកម្ពុជានាសប្តាហ៍នេះ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រកាសឱ្យដឹងថា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តចិន ជានាយកការិយាល័យនៃគណៈកម្មការកណ្តាលកិច្ចការបរទេស និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌនេស៊ី មកកាន់កម្ពុជា និងទៅប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ(Papua New Guinea)។ ដំណើរទស្សនកិច្ចនៅប្រទេសទាំង៣នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/444444444444444-1024x614.jpg)
សម្រាប់ប្រទេសកម្ពុជា លោក Wang Yi នឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ខណៈនៅឥណ្ឌូនេស៊ី លោករដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើជាប្រធានកិច្ចប្រជុំលើកទី៤នៃយន្តការកិច្ចសហប្រតិបត្តិការកិច្ចសន្ទនាកម្រិតខ្ពស់ចិន-ឥណ្ឌូនេស៊ី។ ចំណែក នៅប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ(Papua New Guinea) វិញ ដំណើរទស្សនកិច្ចរបស់លោក Wang Yi គឺធ្វើឡើងតបទៅតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសនេះ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ជុំវិញគម្រោងដំណើរទស្សនកិច្ចនេះ លោក Lin Jian បានលើកឡើងថា ចិន ឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពូអាស៊ី នូវែលហ្គីណេ(Papua New Guinea) សុទ្ធតែជាប្រទេសដែលស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជាប្រទេសកំពុងអភិវឌ្ឍន៍ ជាមិត្តភ័ក្តិ និងជាដៃគូល្អ មានការគោរពគ្នាទៅវិញទៅមក ស្មើភាព ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងមានការអភិវឌ្ឍរួម។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនដដែលនេះ ប្រទេសចិនបានធ្វើការជាមួយឥណ្ឌូណេស៊ី និងកម្ពុជា ដើម្បីកសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី និងចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា ហើយធ្វើការជាមួយប៉ាពូអាស៊ី នូវែលហ្គីណេ(Papua New Guinea) ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/YDZA5MBTZZJD7NWVLRS5X6BJQ4-1024x666.jpg)
សម្រាប់លោក Lin Jian តាមរយៈដំណើរទស្សនកិច្ចនេះ ចិនទន្ទឹងរង់ចាំនូវការអនុវត្តនូវការយោគយល់គ្នាដ៏សំខាន់ដែលសម្រេចបានដោយលោកប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំនៃប្រទេសទាំង៣ ធ្វើកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ បន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ និងជាសារវន្តក្នុងការកសាងសហគមន៍ចិន-ឥណ្ឌូណេស៊ី និងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា និងចាក់បញ្ចូលនូវកម្លាំងជំរុញថ្មីទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងប៉ាពូអាស៊ី នូវែលហ្គីណេ(Papua New Guinea)។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/W020240416848142436259.jpg)
លោក Lin Jian ក៏បានសង្កត់ធ្ងន់ថា ចិនកំពុងសម្លឹងមើលនូវការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ចិនជាមួយប្រទេសទាំង៣ឱ្យដល់កម្រិតថ្មីមួយ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសទាំង៣ និងប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព និងស្ថេរភាព ព្រមទាំង ចូលរួមចំណែកជួយឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?