Connect with us

សន្តិសុខសង្គម

ស្លាប់ ៣៧ របួស ៨៨ នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ​ពេលបុណ្យចូលឆ្នាំខ្មែរ ​៤ ថ្ងៃ​

បានផុស

នៅ

មនុស្សចំនួន ​៣៧ ​នាក់​បាន​ស្លាប់​ និង​ ៨៨​ នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេសក្នុ​ង​រយៈ​ពេល ​៤ ​ថ្ងៃ​ នៃ​ពិធីបុ​ណ្យ​ចូល​ឆ្មាំថ្មីប្រពៃណីជាតិខ្មែ។

​លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤នេះថា ​រយៈពេល ៤ ថ្ងៃនៃ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ ​(១៣-១៦) ករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស ​បានកើតឡើង​ចំនួន ៦៤ ករណី ​បណ្ដាល​ឱ្យមានមនុស្សស្លាប់ចំនួន ៣៧ នាក់ ​និងរងរបួសធ្ងន់-ស្រាល ​៨៨ នាក់ ​ដែលចំនួន​នេះ កើនឡើងបន្ដិចបើធៀបឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទូច សុខៈ ​ប្រាប់ថា ​នៅថ្ងៃទី ១៣ ខែមេសា ​ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍​កើតឡើងចំនួន ​១៧ លើក បណ្ដាលឱ្យមានជនរងគ្រោះ ១១ នាក់ ស្លាប់ ​និងរបួសធ្ងន់-ស្រាល ​២២ នាក់។

​ចំណែកនៅថ្ងៃទី ២ ​នៃពិធីបុណ្យ ​មាន​គ្រោះ​ថ្នាក់​ចរាច​រណ៍​កើត​ឡើង ១៧ លើក បណ្ដាលឱ្យស្លាប់ ​៨ នាក់ និងរបួសធ្ងន់ស្រាល ​២៨ នាក់ រីឯនៅថ្ងៃទី ៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ​១៨ ករណី បណ្ដាលឱ្យស្លាប់ចំនួន ១១ នាក់ ​របួសធ្ងន់ស្រាល ​២៤ នាក់។

​ដោយឡែកនៅថ្ងៃទី ១៦ ​ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ​មានករណីគ្រោះថ្នាក់ចរាចរណ៍កើត​ឡើងចំនួន ១២ ករណីបណ្ដាលឱ្យស្លាប់​ ចំនួន ០៧ នាក់ របួសធ្ងន់ស្រាល ១៤ នាក់។

​ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២៤ អំឡុងពេលចូលឆ្នាំ ​​បានកើនឡើងចំនួន ១៩ ករណី បើធៀបនឹងពេលចូលឆ្នាំដូចគ្នា ឆ្នាំ ២០២៣ ខណៈអ្នកស្លាប់បានកើនឡើង ១២ នាក់ ខណៈអ្នករបួសថយចុះ ៤ នាក់។

ប៉ុន្តែលោក ទូច សុខៈ បញ្ជាក់ថា បើធៀបរយៈពេល ៣ ថ្ងៃ ដូចឆ្នាំមុន ចាប់រាបពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ ករណីគ្រោះថា្នក់កើតឡើង ៤៥ ករណី ខណៈឆ្នាំ ២០២៤ ​កើតឡើង ៤៧ ករណីគឺកើនឡើងតែ ២ ករណី ​ខណៈអ្នកស្លាប់ កើនឡើងតែ​ម្នាក់រីឯអ្នករបួសបានថយចុះគួឱ្យកត់សម្គាល់។​

​ទោះយ៉ាងណា ​លោក ទូច សុខៈ បញ្ជាក់ថា ​ស្ថានភាពចរណ៍អំឡុងពេលបុណ្យចូលឆ្នាំនេះ ​អាចគ្រប់គ្រងបាន ខណៈពល​រដ្ឋ​ក៏មានការយល់ដឹង និងយោគយល់ក្នុងការបើកបរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម