ព័ត៌មានជាតិ
១២ ថ្ងៃ កម្ពុជាចាក់វ៉ាក់សាំងកូវីដ ដល់ពលរដ្ឋបានចំនួន ៥៨៦០ នាក់
ក្រសួងសុខាភិបាលបានបង្ហាញទិន្នន័យ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើប្រជាពលរដ្ឋ។ បើតាមរបាយការណ៍របស់ក្រសួងចាប់ពីថ្ងៃ ១០ កុម្ភៈ ដល់ ២២ កុម្ភៈ ពលរដ្ឋដែលចាក់វ៉ាក់សាំងរួចបានចំនួន ៥៨៦០ នាក់។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ចំនួនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងមានចំនួន ៧១៥២ នាក់ តែគ្រូពេទ្យមិនអនុញ្ញាតិឲ្យចាក់មានចំនួន ១២៩២ នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយផ្តល់អាទិភាពទៅលើជនប្រឈមមុខខ្ពស់ ដូចជាកងកម្លាំង ក្រុមគ្រូពេទ្យ គ្រូបង្រៀនជាដើម។
គួរបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់ចិនចំនួន៦០ម៉ឺនដូសនៅជំហានដំបូង។ ក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបែងចែកវ៉ាក់សាំង៣០ម៉ឺនដូសដល់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសដល់ក្រសួងការពារជាតិ។
មកដល់ពេលនេះ មិនទាន់មានរបាយការណ៍របស់ក្រសួងការពារជាតិ ចំនួនកងកម្លាំងដែលបានចាក់វ៉ាក់សាំងរួចនៅឡើយទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?