Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរ៣ថ្ងៃ ភ្ញៀវទេសចរជាង៥លាននាក់បានចូលរួមលេងកម្សាន្តនៅខេត្តកំពង់ចាម

បានផុស

នៅ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៥លាននាក់ បាននាំគ្នាមកលេងកម្សាន្តសង្ក្រាន្តកំពង់ចាម និងនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបទាំងបីថ្ងៃ មានចំនួនប្រមាណជាង៥លាន២៣ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរមកលេងកម្សាន្តសង្ក្រាន្តកំពង់ចាមថ្ងៃទី១៤ មានចំនួន៖ ១លាន៥៣ម៉ឺន នាក់ , ថ្ងៃទី១៥ មានចំនួន១លាន៨៣ម៉ឺននាក់ និងថ្ងៃទី១៦ មានចំនួន១លាន៩០ម៉ឺន នាក់។ ភាគច្រើន ប្រជាពលរដ្ឋ  និងអ្នកទេសចរ  តែងតែមកលេងកម្សាន្តនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាន នានាដូចជា ៖ រមណីយដ្ឋានទឹកឆា, រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា,រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ, រមណីយដ្ឋានបែមប៊ូរីសត ,រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី,រមណីយដ្ឋាននគរបាជ័យ ,រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ,រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន,អាហារដ្ឋានស្មៅទន្លេ,ក្រុងកំពង់ចាម, ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ ,ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម ហេីយចំពោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារផងដែរ។

ទន្ទឹមនឹងនេះដែរ  ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទាំងបីថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋទូទៅ នៅគ្រប់មជ្ឈដ្ឋាន៕

អត្ថបទ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម