Connect with us

ព័ត៌មានជាតិ

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

បានផុស

នៅ

បើតាម​របាយការណ៍ពីក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា ក្នុង​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ០៤ ថ្ងៃ ពី​ថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ មាន​​ទេសចរជាតិ​និងពលរដ្ឋ​ដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំង​ប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ និង​​ទេសចរបរទេសប្រមាណ ១១ ម៉ឺននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ក្រសួងទេសចរណ៍​ ​ក៏​បានបង្ហាញ​ខេត្តចំនួន ៥ ដែលទទួលបានទេសចរច្រើនជាងគេរួមមាន÷

១. កំពង់ចាម
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៥.៣៤៩.២៩៧ នាក់
-ទេសចរបរទេស ប្រមាណ ៥១៤ នាក់
២. ព្រៃវែង
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២.២៩៨.៣៦៧ នាក់
-ទេសចរបរទេស ប្រមាណ ៣៥ នាក់
៣. កំពង់ស្ពឺ
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២.១០២.២៤៧ នាក់
-ទេសចរបរទេស ប្រមាណ ១.៦៦៨ នាក់
៤. បាត់ដំបង
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១.៧៣១.៤៣២ នាក់
-ទេសចរបរទេស ប្រមាណ ៣.១៩៧ នាក់
៥. កំពត
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ១.៤០០.៣៧៥ នាក់
-ទេសចរបរទេស ប្រមាណ ៣.១២២

​មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៤ ដែល​មាន​រយៈពេល ០៤ ថ្ងៃ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុង​ក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងពេលដែលពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិឆ្នាំ ២០២៣ ដែល​មានរយៈពេលត្រឹមតែ ០៣ ថ្ងៃ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្រប​ខណ្ឌទូទាំងប្រទេស​មាន​ប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ

តួលេខ​នេះ​គឺជាចំនួនមួយដ៏ច្រើនលើសលប់​លើសពីការរំពឹងទុក និងច្រើនជាងពេលមុន​វិបត្តិជំងឺកូវីដ-១៩ ទៅទៀត។ នេះបើតាមមន្រ្តីក្រសួងទេសចរណ៍។

ចំនូនភ្ញៀវទាំងជាង ២១ លាននាក់ រដ្ឋបាលរាជធានីខេត្តរាប់បញ្ចូលចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំង​ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុកនិងកន្លែង​ជួប​ជុំ​នានា។

បើតាមមន្រ្តីក្រសួងទេសចរណ៍ ការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានាគឺជាកត្តាដែលបានទាក់ទាញឲ្យ​ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យ​ ៤ ថ្ងៃ បណ្តារាជធានីខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តតាម​កម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែម​ឡាន​ទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគំតន្រ្តីបន្ថែមជាដើម។

ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ​និងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាត ពិសេស​ការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។

មន្រ្តីក្រសួងទេសចរណ៍​បាន​បញ្ជាក់បន្ថែមថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ​បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំង​នៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ វិស័យឯកជនបាន​សំដែងការរីករាយជាពន់ពេក​ចំពោះចរន្តភ្ញៀវដ៏ច្រើនលើសលុប​លើ​សពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃ​វិស័យទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៤៤ វិនាទី មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម