ព័ត៌មានជាតិ
១សប្ដាហ៍ យានយន្តជាង១០ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន
យានយន្តសរុបចំនួន ១០៦ ៨២២ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។ នេះបើយោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០៨ ខែមេសា រហូតដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដែលបង្ហោះនៅលើគណនីហ្វេសប៊ុក លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមេសា។

តាមរបាយការណ៍ដដែល ក្នុងចំណោមយានយន្តជាង១០ម៉ឺនគ្រឿង ដែលធ្វើដំណើរនោះ គឺមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៥៣ ខ្សែ។ ក្នុងនោះស្វែងរកជំនួយដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ករណី ស្វែងរកជំនួយចំនួន ១០០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៤៩ករណី។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។

គួររម្លឹកឡើងវិញថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឋិកា ឆ្នាំ២០២២។ រយៈមួយឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ គឺមានយានយន្តប្រមាណ ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ក្នុងនោះក្រុមហ៊ុនដែលគ្រប់គ្រងផ្លូវល្បឿនលឿនរកបានចំណូលចំនួន៣៥លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?