ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងអភិបាលខេត្តកំពង់ចាម ធ្វើពិធីស្រង់ព្រះ ទោះចប់បុណ្យចូលឆ្នាំខ្មែរក៏ដោយ
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោក ហួត ហាក់ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញធ្វើពិធីស្រង់ព្រះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៤ នៅក្នុងបរិវេណវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បេីទោះបី ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល បីថ្ងៃក៏ដោយ សម្រាប់រដ្ឋបាលស្រុកស្ទឹងត្រង់ បានប្រារព្ធពិធីស្រង់ព្រះ និងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រេីន។ ដោយក្នុងនោះមានការអញ្ជេីញចូលរួមពីសំណាក់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមេសាឆ្នាំ ២០២៤នេះ បានដឹកនាំប្រតិភូអមដំណើរ និងក្រុមការងារជាច្រើនទៀត។
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ នោះដែរ សម្រាប់សង្ក្រាន្តស្ទឹងត្រង់ ក្រោយពីមានពិធីសាសនារួចមក ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ រួមបងប្អូនប្រជាពលរដ្ឋ ទាំងជិតឆ្ងាយបានធ្វេីពិធីស្រង់ព្រះ មិនតែប៉ុណ្ណោះ មានការបាញ់ទឹក រាំលេងកម្សាន្ត ក្រោមដំបូលសុខសន្តិភាព។

គូសបញ្ជាក់ថា សម្រាប់វត្តស្ទឹងត្រង់នេះ ពុទ្ធិបរិស័ទតែងតែនាំគ្នាមកវត្តនៅក្នុងថ្ងៃទី១៧មេសានេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញី ទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរ លោក មានជំនឿតៗគ្នាយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ កាត់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗ ចោល ហើយសាងនូវកុសលថ្មី៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ