Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ៣ ចំណុច ដើម្បីគ្រប់គ្រងប្រព័ន្ធអគ្គិភ័យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ចេញ​សារាចរណែនាំ ៣ ចំណុច​​​ដល់​ម្ចាស់​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញ​វ័យ​នានា​ ដូចជា ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន​ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​អគ្គិភ័យសំដៅធានា​ឱ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​ការពារអាយុជីវិតភ្ញៀវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​ ដើម្បី​ធានា​ឱ្យបាននូវសន្តិសុខ សុវត្ថិភាព និង​ការពារអាយុជីវិតភ្ញៀវ ទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គមពី​គ្រោះអគ្គិភ័យ នៅ​​តាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ (ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្តតែក និងបៀរហ្គាឌិន) ជា​ពិសេសដើម្បី​ចូលរួម​អនុវត្តសារាចរលេខ០២ សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​អប់រំ បង្ការ និង​ពន្លត់អគ្គិភ័យ នៅ​តាម​សហគ្រាស គ្រឹះស្ថាន ក្នុង​វិស័យ​កម្មន្តសាល និង​ឧស្សាហកម្ម​ទេសចរណ៍ ហេតុ​ដូច​នេះ​ក្រសួង​ទេសចរណ៍ សូមដាក់ចេញការណែ​នាំ​ ៣​ ចំណុច​​រួម​មាន៖

១. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ​សហការជា​មួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព ជំនាញ​ផ្នែក​បច្ចេកទេស​ប្រព័ន្ធបង្ការ និង​ពន្លត់អគ្គិភ័យ ដើម្បី​ផ្សព្វផ្សាយ​​អំពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យ នៅ​តាមមណ្ឌល​កម្សាន្តទេសចរណ៍​មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន)

២. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវផ្តល់​យោបល់ជូន​រដ្ឋបាលរាជធានី ខេត្ត ដោយមិនត្រូវផ្តល់អាជ្ញា- បណ្ណ​ទេសចរណ៍​ឱ្យអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងឡាយណា ដែលគ្មាន ច្រក​សុវត្ថិភាព បំពាក់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ ប្រព័ន្ធផ្តល់​សញ្ញា​ប្រកាសអាសន្ន​ឱ្យភ្ញៀវបានដឹងពេលមាន អគ្គិភ័យ​ឆាបឆេះ

៣. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវណែ​នាំ​ឱ្យម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្ស​ពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ត្រូវ​យកចិត្តទុកដាក់ និងទប់ស្កាត់ គ្រោះ​អគ្គិភ័យ ដោយត្រូវរៀបចំឱ្យមាន ច្រក​សុវត្ថិភាព ស្លាកសញ្ញា​បង្ហាញច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ និង​ពន្លត់អគ្គិភ័យ បំពង់ពន្លត់ អគ្គិភ័យ​នៅគ្រប់ទីកន្លែង តាមជាន់ និងតាមបន្ទប់នីមួយៗ នៅក្នុង​បរិវេណ​អាជីវកម្មមណ្ឌល​កម្សាន្ត ទេសចរណ៍​មនុស្សពេញវ័យ បំពាក់​ប្រព័ន្ធ​ជូនដំណឹង​កាត់ផ្តាច់​ចរន្តអគ្គិសនី​ដោយស្វ័យប្រវត្តិ ក្នុង​ករណីមានអគ្គិភ័យកើតឡើង ជាយថាហេតុ។

ក្រសួង​ទេសចរណ៍​សង្ឃឹម​ថា ក្រោយ​ទទួល​បានសារាចរណែនាំនេះ រដ្ឋបាល​ថ្នាក់ក្រោមជាតិ មន្ទីរទេសចរណ៍​រាជធានី ខេត្ត ប្រតិបត្តិករ​ទេសចរណ៍ និង​អង្គភាព​ក្រោម​ឱវាទក្រសួងទេសចរណ៍ ត្រូវ​អនុវត្ត​តាមខ្លឹមសារ​ខាងលើឱ្យមានប្រសិទ្ធភាពប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម