ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តសៀមរាប ចែកកូនឈើចម្រុះជាង ១៦ម៉ឺនដើមជូនពលរដ្ឋ
មន្ទីរបរិស្ថានខេត្តសៀមរាប បានបណ្តុះកូនឈើចម្រុះជាង១៦ម៉ឺនដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ ស្របតាមការជំរុញការដាំដើមឈើឱ្យបាន១លានដើម ក្នុងមួយឆ្នាំ តាមផែនការគ្រោងទុករបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា គិតមកដល់ពេលនេះ កូនឈើចម្រុះដែលត្រូវបានបណ្តុះឡើងមានសរុប១៦៥.០០០ដើម សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ វិស័យឯកជន ដោយមិនគិតថ្លៃសម្រាប់យកទៅដាំនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

លោក គង់ វ៉ារ៉ុង ប្រធានការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក៏បានបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន អាចបណ្តុះកូនឈើបាន៥ម៉ឺនដើម ក្នុងមួយឆ្នាំ គ្រាដែលថ្នាលទាំងមូល មានលទ្ធភាពបណ្តុះកូនឈើបានរហូតដល់ទៅ៧ម៉ឺនដើម ក្នុងមួយឆ្នាំ។
លោកថ្លែងថា៖ «ការបណ្តុះកូនឈើលើសពីផែនការនេះ ដោយសារការពង្រីកបន្ថែម ខណៈបច្ចុប្បន្នបានចែកកូនឈើជូនប្រជាពលរដ្ឋ ក៏ដូចជាសាលារៀន វត្តអារាម មន្ទីរពេទ្យ និងសហគមន៍បានជាច្រើន»។

ផែនការដាំដើមឈើចំនួន១លានដើម ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញឡើង ក្នុងគោលបំណងជំរុញភាពបៃតងរបស់កម្ពុជា តាមរយៈដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ទីសាធារណៈ នៅដើមរដូវវស្សា ឆ្នាំ២០២៤តទៅ។
យ៉ាងណាមិញ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានមានប្រសាសន៍ថា យុទ្ធនាការដាំដើមឈើនេះ គឺអនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅ ជាប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ