Connect with us

ព័ត៌មានជាតិ

តាម​ការ​ស្រាវជ្រាវ នៅលើ​ខ្នង​ភ្នំ​គូលែន​មាន​​សំណង់​​ប្រាសាទ​បុរាណ​ជាង ៧០ កន្លែង​សាងសង់​តាំង​ពី​សតវត្សរ៍ទី ៩

បានផុស

នៅ

តំបន់ភ្នំគូលែនបានក្លាយទីតាំង​ដ៏សំខាន់​​មួយ​សម្រាប់​​ក្រុម​អ្នកសិក្សាស្រាវជ្រាវ​។ ភ្នំគូលែនជាទីតាំង​នៃរាជធានីបុរាណ​ដែលមានវ័យចំណាស់នៅក្នុងតំបន់ និងត្រូវបាន​កសាងឡើងក្នុងរាជ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ នាដើមសតវត្សរ៍​ទី៩ ដោយមានឈ្មោះថា មហេន្ទ្របព៌ត (លំនៅស្ថាន​របស់​ព្រះឥសូរជាអាទិទេពកំពូល​នៃព្រហ្មញ្ញសាសនា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈការ​ស្រាវជ្រាវ​និង​​រុករកនៅតំបន់ភ្នំគូលែន បានរកឃើញ​និង​កត់ត្រា​សំណង់​​ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើន។ ប្រាសាទបុរាណភាគច្រើនកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សទី៩។

ប្រាសាទបុរាណដែលរកឃើញភាគច្រើនកសាងឡើងអំពីឥដ្ឋជាប្រភេទសំណង់ទោល ដែលមានតួ​ប៉ម​តែមួយនៅ​លើ​ខឿនអំពីថ្មបាយក្រៀម និងមានកំពែងអំពីឥដ្ឋ (ប្រាសាទអូរផ្អៀង ប្រាសាទអ្នកតា ប្រាសាទខ្ទីងស្លាប់ ជា​ដើម) និងប្រាសាទមួយចំនួនទៀតជាប្រភេទសំណង់ដែលមានតួប៉មច្រើន ស្ថិតនៅជាជួរហើយព័ទ្ធជុំវិញដោយកំពែង អំពីថ្មបាយក្រៀម (ប្រាសាទដំរីក្រាប និងប្រាសាទប្រាំ)។

ចំណែកប្រាសាទក្រោលរមាស ជាប្រភេទសំណង់អំពីថ្មបាយក្រៀមទាំងតួប៉ម ថែវ និងកំពែងព័ទ្ធជុំវិញ លើកលែងគ្រឿង​លំអរ​​​ស្ថាបត្យកម្មដែលរចនានៅលើថ្មភក់។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សរ៍​ទី​១៣​។

សំណង់​ប្រាសាទ​បុរាណ​ដែលត្រូវ​បានរកឃើញនិង​កត់ត្រា​សរុប​ជាង ៧០ កន្លែង​នៅ​លើ​ឧទ្យាន​ភ្នំ​គូលែនមាន​ដូចជា៖

-ប្រាសាទ​អន្លង់ធំ
-ប្រាសាទ​បល្ល័ង្គ
-ប្រាសាទ​បួសនាគ
-ប្រាសាទ​ជប់
-ប្រាសាទ​ជប់ជ្រៃ
-ប្រាសាទ​ជ្រៃ
-ប្រាសាទ​ដំរី​ក្រាប
-ប្រាសាទ​ដូនមាស
-ប្រាសាទ​ស្តេច​គម្លង់
-ប្រាសាទ​កញ្ឆា
-ប្រាសាទ​ខ្ទីងស្លាប់
-ប្រាសាទ​ខ្លា​ឃ្មុំ
-ប្រាសាទ​គោកចិន
-ប្រាសាទគគីរ
-ប្រាសាទ​គ្រែ
-ប្រាសាទ​ក្រហម ១
-ប្រាសាទ​ក្រហម ២
-ប្រាសាទ​ក្រោល​រមាស
-ប្រាសាទ​លប់
-ប្រាសាទ​អ្នកតា
-ប្រាសាទ​អូរ​ផ្អុង
-ប្រាសាទ​អូរតុប
-ប្រាសាទ​គ្រែ​ខាងជើង
-ប្រាសាទ​គ្រែ​ខាង​ត្បូង​
-ប្រាសាទ​ភ្នំ​ស្រួច
-ប្រាសាទ​ប្រាំ
-ប្រាសាទ​រោងចិន
-ប្រាសាទ​រូប​អារក្ស
-ប្រាសាទ​តាដុង
-ប្រាសាទ​ថ្ម​ដាប់
-ប្រាសាទ​គូលេន ១
-ប្រាសាទ​គូលេន ២
-ប្រាសាទគូលេន ៣
-ប្រាសាទ​គូលេន ៤
-ប្រាសាទ​គូលេន ៥
-ប្រាសាទ​គូលេន ៦
-ប្រាសាទ​លិង្គ ១០០០ (គូលេន ៧)
-ប្រាសាទ​នាង​ពួន (គូលេន ៨)
-ប្រាសាទ​គូលេន ៩
-ប្រាសាទ​គូលេន ១០ (ឡ)
-ប្រាសាទ​គូលេន ១១
-ប្រាសាទ​គូលេន ១២
-ប្រាសាទ​គូលេន ១៣
-ប្រាសាទ​គូលេន ១៤ (ឡ)
-ប្រាសាទ​គូលេន ១៥ (ឡ)
-ប្រាសាទ​គូលេន ១៦ (ឡ)
-ប្រាសាទ​គូលេន ១៧ (ឡ)
-ប្រាសាទ​គូលេន ១៨ (ឡ)
-ប្រាសាទ​គូលេន ១៩
-ប្រាសាទ​គូលេន ២០ (ឡ)
-ប្រាសាទ​គូលេន ២១
-ប្រាសាទ​គូលេន ២២
-ប្រាសាទ​គូលេន ២៣
-ប្រាសាទ​គូលេន ២៤
-ប្រាសាទ​គូលេន ២៥
-ប្រាសាទ​គូលេន ២៦
-ប្រាសាទ​គូលេន ២៧
-ប្រាសាទ​ខ្លែង​ពណ៌
-ប្រាសាទ​រើ
-ប្រាសាទ​ព្រៃ​ខ្មាំង
-ប្រាសាទ​ភ្នំ​ហប់
-ប្រាសាទ​អូរសោម
-ប្រាសាទ​ទទា
-ប្រាសាទ​ស្អាកឈុន
-ប្រាសាទ​ពាម​ស្លាកែត
-អ្នកតា​ត្រចៀក​ធំ
-ប្រាសាទ​ចាម
-ប្រាសាទ​ទទឹង​ថ្ងៃ
-ប្រាសាទ​ក្បាល​ជប់
-ប្រាសាទ​គូលេន ២៨
-ប្រាសាទ​អង្កាម

ក្រៅពីបាន​សិក្សានិងកត់ត្រាប្រាសាទបុរាណមួយចំនួនដែលបានជួបប្រទះ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បានចាប់អារម្មណ៍ទៅលើបុរាណស្ថានផ្សេងៗទៀតដូចជា ពើង និងចម្លាក់បាតស្ទឹង ជាដើម។

អត្ថបទក្រោយ កម្ពុជាថ្មីនឹង​បង្ហាញពី​ពើង​នៅ​តំបន់ឧទ្យាជាតិ​ភ្នំគូលែន ដែល​ជា​បុរាណស្ថានមួយ​មានលក្ខណៈប្រវត្តិសាស្រ្ត និង​ជា​វត្ថុតាង​ដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម