Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អរគុណ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរ គ្រូពេទ្យ និង ស.ស.យ.ក ដែលរៀបចំ«សង្ក្រាន្តឆ្នាំថ្មី»ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អរគុណ​ចំពោះ ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច ក្រុម​គ្រូពេទ្យ បុគ្គលិក​អនាម័យ ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​កម្លាំង​ស្ម័គ្រចិត្ត​គ្រប់​យន្តការ​ទាំងអស់ ដែល​ចូលរួម​សហការ​រៀបចំ «សង្ក្រាន្ត» តាម​បណ្ដា​រាជធានី​-​ខេត្ត ញាំង​ឲ្យ​ការ​ប្រារព្ធ «សង្ក្រាន្ត​ឆ្នាំ​ថ្មី» នៅ​ទូទាំង​ប្រទេស ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​ស្នាមញញឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ឲ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ រយៈពេល ៤ ថ្ងៃ ប្រជាពលរដ្ឋ បាន​ចាក​ចេញ​ពី​ស្រុកកំណើត និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ធ្វើដំណើរ​ត្រលប់​មក​កាន់​គេហដ្ឋាន​វិញ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ឲ្យ​ដឹង​ទៀត​ថា យ៉ាងណាមិញ ឯកឧត្ដម សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​មិត្តភ័ក្ដិ​បរទេស ដែល​បាន​មក​លេង​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ទាំងអស់ ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​គ្រប់ៗ គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​អធ្យាស្រ័យ​ខ្ពស់ ដើម្បី​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ទាំងអស់​គ្នា។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​បន្ត​ទៀត​ថា ជាមួយ​គ្នា​នេះ ឯកឧត្ដម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច ក្រុម​គ្រូពេទ្យ បុគ្គលិក​អនាម័យ ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​កម្លាំង​ស្ម័គ្រចិត្ត​គ្រប់​យន្តការ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​រៀបចំ «សង្ក្រាន្ត» តាម​បណ្ដា​រាជធានី​-​ខេត្ត រាប់​ចាប់​តាំងពី​ការងារ​តុបតែង ដំឡើង ដឹកនាំ​កម្មវិធី រហូតដល់​ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ធានា​បាន​នូវ​សុខ​សុវត្ថិភាព បង្ក​លក្ខណៈ​ដល់​ប្រជាពលរដ្ឋ​បាន​លេង​កម្សាន្ត ញាំង​ឲ្យ​ការ​ប្រារព្ធ «សង្ក្រាន្ត​ឆ្នាំ​ថ្មី​» នៅ​ទូទាំង​ប្រទេស ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​ស្នាម​ញញឹម។

ឯកឧត្ដម សរសេរ​បន្ថែម​ថា សាជាថ្មី​ម្ដង​ទៀត ឯកឧត្ដម សូម​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ដល់​រថយន្ត​ក្រុង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត ត្រលប់​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដោយ​ឥតគិតថ្លៃ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៣២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៥២ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម