ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានតែងតាំងជាស្នងការនគរបាល ខេត្តសៀមរាប ជាផ្លូវការ
ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានតែងតាំងជាស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តសៀមរាបថ្មី ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ការតែងតាំងនេះក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។
បន្ទាប់ពីប្រគល់ ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មីរួចមក រូបលោកបានឡើងធ្វើការប្ដេជ្ញាចិត្តសន្យាថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ហើយគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទប្បញ្ញតិ្ត និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យរបស់មន្ត្រីនគរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀតឱ្យបានល្អប្រសើរ។

ចំណែក លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងនូវការកោតសរសើរចំពោះការងារដែលអតីតស្នងការខេត្ត និងកងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមកនៅក្នុងឱកាសសៀមរាបសង្រ្កាន្តកន្លងមកនេះ ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។ លោកអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការសំខាន់ៗមួយចំនួនដល់កងកម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព និងធានាបានសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និង ភ្ញៀវទេសចរដែលចូលមកកាន់ខេត្តសៀមរាប ដែលជាខេត្តប៉ូលទេសចរណ៍ ។

ដោយឡែក លោកនាយឧត្តមសេនីយ៍ ស ថេត វិញ បានផ្តល់នូវអនុសាសន៍សំខាន់ៗសម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើកនូវគោលដៅសំខាន់ៗចំពោះមុខ។ លោកនាយឧត្តមសេនីយ៍ បានផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៩ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានសង្កត់ធ្ងន់ទៅលើការងារគ្រប់គ្រងធនធានមនុស្ស ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារបង្ក្រាបការចរាចរគ្រឿងញៀន និងក្រុមក្មេងទំនើង ដោយខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។

លោកនាយឧត្តមសេនីយ៍ ស ថេត បានផ្តាំផ្ញើដល់ស្នងការថ្មី ត្រូវអនុវត្តឲ្យបាននូវតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់បម្រើប្រយោជន៍ និងក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេស កត្តាសំខាន់ចំពោះមុខលើការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖ គឿន វេត



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម