ព័ត៌មានជាតិ
ទេសចរអន្តរជាតិជាង ១១ ម៉ឺននាក់ដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កើនឡើងទ្វេដង
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា មានភ្ញៀវទេសចរប្រមាណ ២១ លាននាក់ បានដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ ថ្ងៃ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ជាង ១១ ម៉ឺននាក់ (១១០ ៣២២) កើនឡើងទ្វេដង បើប្រៀបធៀបពេលចូលឆ្នាំដូចគ្នាឆ្នាំមុន។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានថ្លែងថា តួលេខកើនឡើងនៃទេសចរអន្តរជាតិជាសញ្ញាវិជ្ជមានដែលគួរឱ្យត្រេកអរ ប៉ុន្តែការកើនឡើងនេះ ទេសចរភាគច្រើនគឺមកពីប្រទេសជិតខាងកម្ពុជា ដែលមានប្រទេសថៃ វៀតណាម និងប្រទេសឡាវ ហើយការចំណាយរបស់ពួកគាត់ក៏តិចតូចដែរ ដោយសារតែការធ្វើដំណើរចូលមកតាមរថយន្ត និងការស្នាក់នៅរបស់ពួកគាត់តិចតូច។
ប៉ុន្តែលោកថា ក៏មានដែរក្រុមទេសចរណ៍សហគមន៍អឺរ៉ុប ដែលចូលមកលេងកម្សាន្ត និងបានចំណាយច្រើនផងដែរទៅលើការស្នាក់នៅ និងការធ្វើដំណើរ តាមការវាយតម្លៃជាស្ដង់ដា ទេសចរអឺរ៉ុបចំណាយ ១២៥ ដុល្លារ ទៅ ១៧៥ ដុល្លារ ក្នុងមួយថ្ងៃ សម្រាប់ទេសចរម្នាក់។

ទិន្ន័យក្រសួងទេសចរណ៍ឱ្យដឹងថា ភ្ញៀវបរទេសជិត ១ លាននាក់ បានចូលមកកម្ពុជានៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ កើនជិត ២០ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈភ្ញៀវពីប្រទេសថៃ វៀតណាមចិន និងឡាវ មានចំណែកជាង ៦០ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប។
ប្រភពដដែលបញ្ជាក់ថា ចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៩៨៨ ៥៧៤ នាក់ កើនឡើង ១៨ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៨៣៧ ៤៤៦ នាក់។
ក្នុងចំណោមភ្ញៀវខាងលើគឺភ្ញៀវមកពីប្រទេសថៃ មានច្រើនជាងគេ គឺ ២៤៧ ៥៣០ នាក់ ស្មើ ២៥ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប, វៀតណាម ១៨៥ ៣៨៥ នាក់ ស្មើ ១៨,៨ ភាគរយ, ចិន ១០៩ ៩៩០ នាក់ ស្មើនឹង ១១,១ ភាគរយ និងឡាវ ៥៤ ៥៤៦ នាក់ ស្មើ ៥,៥ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល