ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ៤ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ ៤ ករណី
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៨ មេសា នេះថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤ មានកម្មករ-និយោជិតដែលជួបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៤ ករណី ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

លោកបានបន្តថា កម្មករ-និយោជិតដែលជួបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៤ ករណី បានខលចូលមកខាង Hotline ប.ស.ស ហើយក៏មិនបានបញ្ជាក់ពីចំនួនជនរងគ្រោះស្លាប់ ឬ របួសប៉ុន្មាននោះទេ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសរុបចំនួន ៦៤ ករណី បណ្តាលឱ្យមនុស្សចំនួន ៣៧ នាក់ ស្លាប់ និង ៨៨ នាក់ រងរបួស។ ក្នុងនោះ នៅថ្ងៃទី ១៣ ខែមេសា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប ១៧ ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១ នាក់ និងរបួស ២២ នាក់។ នៅថ្ងៃទី ១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១៧ ករណី មនុស្សស្លាប់ ៨ នាក់ និងរបួស ២៨ នាក់។ នៅថ្ងៃទី ១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១៨ ករណី មនុស្សស្លាប់ ១១ នាក់ និងរបួស ២៤ នាក់ និង នៅថ្ងៃទី ១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ ករណី មនុស្សស្លាប់ចំនួន ៧ នាក់ និងរងរបួសចំនួន ១៤ នាក់។

តួលេខនេះ បើធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ ឃើញថា មានការកើនឡើង ដោយឆ្នាំមុនមានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥ នាក់ បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ៩២ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ