Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីធនធានទឹក ទស្សនកិច្ចនៅមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងព្យាករណ៍អាកាសធាតុបារាំង

បានផុស

នៅ

ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសបារាំងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យនិងព្យាករណ៍អាកាសធាតុរបស់ប្រទេសបារាំង ក្នុងទីក្រុង Toulouse ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុនិងព្យាករណ៍អាកាសធាតុ ប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានទឹក និងស្វែងយល់​ពី​បច្ចេកវិទ្យា សម្ភារបរិក្ខារទំនើប និងបទដ្ឋានបច្ចេកទេសក្នុងកិច្ចដំណើរការ និងគ្រប់គ្រងមជ្ឈមណ្ឌល។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម  លោករដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានទៅទស្សនកិច្ចទីតាំងផលិត និងដំឡើងរ៉ាដាអាកាសធាតុរបស់ក្រុមហ៊ុន Sterela ផងដែរ។

ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងគណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក Robert Bousquet ប្រធានក្រុមហ៊ុន Sterela Doppler Radar លោក Patric Benichou ប្រធានទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង និងលោក Jean-Marie ប្រធានទីភ្នាក់ងារឧតុនិយមនៃសាធារណរដ្ឋបារាំង។

ក្នុងដំណើរទស្សនកិច្ច លោក ថោ ជេដ្ឋា បានគូសបញ្ជាក់ជូនភាគីបារាំងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ព័ត៌មាន និងការគ្រប់គ្រងទិន្នន័យធនធានទឹកដែលជាឆ្អឹងខ្នងនៃការវិនិយោគដោយចីរភាព និងភាពធន់នឹងអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅការពារ និងកាត់បន្ថយការខូចខាតដល់ផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ និងអាយុជីវិតមនុស្សសត្វ ដែលអាចកើតមានឡើងពីគ្រោះមហន្តរាយធម្មជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានជម្រាបភាគីបារាំងពីគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលកំពុងអភិវឌ្ឍមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ក្រោមការគាំទ្រយ៉ាងខ្លាំងពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគអឺរ៉ុប(EIB) ដែលមកទល់ពេលនេះការងារសាងសង់អគារមជ្ឈមណ្ឌលកម្ពស់៥ជាន់សម្រេចបាន៦០% និងគ្រោងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៤នេះ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា គណៈប្រតិភូកម្ពុជាទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីបន្ថែមយ៉ាងច្រើនពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដើម្បីជាទុនឈានទៅបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យជលសាស្រ្ត-ឧតុនិយម ជាពិសេសបានដឹងច្បាស់អំពីតម្រូវការចាំបាច់ ដើម្បីឱ្យមជ្ឈមណ្ឌលផ្ទុកទិន្នន័យអាចដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះនឹងអាចប្រើប្រាស់ទិន្នន័យពីការព្យាករសម្រាប់អន្តរវិស័យដូចជា អាកាសចរណ៍ នាវាចរណ៍ យោធា និងការកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម តាមរយៈប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុន។

គួរឱ្យដឹងថ ក្រុមហ៊ុន Sterela Doppler Radar ជាក្រុមហ៊ុនធំមួយដែលធ្វើការពាក់ព័ន្ធនឹងសេវាកម្មឧតុនិយម ក្នុងនោះរួមមានការផលិតស្ថានីយឧតុនិយមស្វ័យប្រវត្តិ ការដំឡើងស្ថានីយ និងការងារថែទាំស្ថានីយ។ ដោយឡែក ទីភ្នាក់ងារឧតុនិយមបារាំងអន្តរជាតិ និងទីភ្នាក់ងារឧតុនិយមបារាំងជាទីភ្នាក់ងារមានជំនាញឈានមុខគេបង្អស់ក្នុងពិភពលោកលើការផ្តល់សេវាកម្ម និងបណ្តុះបណ្តាលអ្នកជំនាញលើវិស័យឧតុនិយម-ជលសាស្រ្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម