Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ សម្រុក​ទៅ​វិញ​តាម​ច្រក​ប៉ោយប៉ែត​មួយថ្ងៃ​ពី​៣​ទៅ​៤​ពាន់​នាក់ ​ក្រោយ​បុណ្យចូលឆ្នាំ​បាន​បញ្ចប់

បានផុស

នៅ

ប៉ោយប៉ែត ​៖ ​រយៈ​ពីរ​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ២០២៤ ​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​បញ្ចប់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ដែល​បាន​មក​ចូលរួម​បុណ្យចូលឆ្នាំ​នៅ​ស្រុកកំណើត​កំពុង​សម្រុក​ទៅ​ប្រទេស​ថៃ​វិញ​មួយថ្ងៃ​ពី​៣​ទៅ​៤​ពាន់​នាក់​ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​សម្របសម្រួល​ផ្តល់​ភាព​ងាយស្រួល​និង​ចែក​ទឹក​សុទ្ធ​ដូច​កាល​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឱ្យ​ដឹង​ថា ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ី​ ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ឱ្យ​កម្លាំង​បន្ត​អនុវត្តតាម​ផែនការ​ណែនាំ​របស់​រដ្ឋា​ភិ​បា​ល ក៏​ដូចជា​ការ​យកចិត្ត​ទុកដាក់​របស់​អគ្គ​អន្តោប្រវេសន៍​និង​ក្រសួងមហាផ្ទៃ​លើ​ការ​សម្របសម្រួល​ដល់​ការ​ធ្វើដំណើរ​ចេញចូល​របស់​ពុក​ម៉ែ​បងប្អូន​ជា​ពលករ​ខ្មែរ​ឱ្យ​បាន​ឆាប់រហ័ស​និង​មានការ​យក​លុយ​អ្វី​ឡើយ​។

បន្ថែម​ពីលើ​ការសម្រួល​ឱ្យ​ពួកគាត់​បាន​ចេញ​ដោយ​ងាយស្រួល​នឹង​ឆាប់រហ័ស​សមត្ថកិច្ច​បាន​ចែក​ជូន​នៅ​ទឹក​សុទ្ធ​ជូន​ដល់​ពួកគាត់​ថែមទៀត​។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​ទៀត​ថា ​ពល​ករ​ខ្មែរ​ដែល​កំពុង​សម្រុក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​ ក្រោយ​បញ្ចប់​បុណ្យចូលឆ្នាំ​ខ្មែរ​គឺ​ទើបតែ​រយៈពេល​ពី​ថ្ងៃ​ទេ ​គឺ​ចាប់ពី​ថ្ងៃទី​១៧​និង​១៨​ម្សិលមិញ​ដែល​ក្នុង​មួយថ្ងៃ​ពួកគាត់​នាំគ្នា​ចេញ​ទៅវិញ​ចន្លោះ​ពី​៣​ពាន់​នាក់​ទៅ​៤​ពាន់​នាក់​។

សូម​បញ្ជាក់​ថា ​ដោយមាន​ការ​យកចិត្តទុកដាក់​ពី​ស​ម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​លើ​ការ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ថៃ​ បាន​ឯកភាព​គ្នា​លើកលែង តម្លៃ​សេវា​អនុញ្ញាត​ចេញ​–​ចូល (Re-Entry Permit)​ សម្រា​ប់​បងប្អូន​ពលករ​កម្ពុ​ជា ដែល​ធ្វើដំណើរ​ចេញ​–​ចូល​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ដល់​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០២៤​។

ការ​លើកលែង​តម្លៃ​សេវា​នេះ​ គឺ​សម្រាប់ពលករ​កម្ពុជា ដែល​មាន​លិខិត​ឆ្លងដែន /​លិខិត​ធ្វើដំណើរ​របស់ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​បរទេស​និង​មាន​ទិដ្ឋាការ​កា​រងារ ដែល​មាន សុពលភាព​ក្រោយ​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០២៤ រួម​ទាំង​កូន មាន​អាយុ​ក្រោម១៨​ឆ្នាំ ដែល​ទ​ទួល​បានការ​វាយ​ត្រា ប្រភេទ​អ្នក​ក្នុង បន្ទុក និង អនុញ្ញាត​ឲ្យ​ស្នាក់នៅ ក្នុង​ប្រទេស​ថៃ មាន​សុពល ភាព​ក្រោយ​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤៕

ដោយ ៖ អ.ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម