ព័ត៌មានជាតិ
សិស្សបឋមសិក្សាជាង ៣០០សាលា បានបរិភោគទឹកបរិសុទ្ធកម្រិតស្តង់ដាអន្តរជាតិឥតគិតថ្លៃ
អង្គការទឹកស្អាត ១០០១ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត ក្នុងការផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ជាពិសេសផ្តល់ជូនទឹកបរិសុទ្ធប្រកបដោយគុណភាព ស្តង់ដារបច្ចេកទេសកម្រិតអន្តរជាតិ ជូនដល់សិស្សានុសិស្សតូចៗដែលកំពុងសិក្សាថ្នាក់បឋមសិក្សាដោយឥតគិតថ្លៃ។
ការចូលរួមចំណែករបស់អង្គការទឹកស្អាត១០០១ ជាមួយរាជរដ្ឋាភិបាលលើវិស័យទឹកស្អាតជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងទស្សនវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាទិសដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានកំណត់ថា ប្រជាពលរដ្ឋនៅជនបទទទួលបានសេវាទឹកស្អាតឱ្យបាន ៩០% និងនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
អង្គការទឹកស្អាត ១០០១ បានសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលនេះ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋតាមរយៈសង់ស្ថានីយ៍ផលិតទឹកស្អាត ដោយប្រើប្រាស់ធុងចំណុះ ២០លីត្រ លក់ជូនប្រជាពលរដ្ឋមានតម្លៃសមរម្យ។ អង្គការទឹកស្អាត ១០០១ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ១លាននាក់ ក្នុងខេត្តគោលដៅទាំង ១៨ខេត្ត ជាមួយនេះអង្គការគ្រោងនឹងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតឱ្យបាន ៩០កន្លែង ដើម្បីរំដោះប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ប្រមាណជាង ១លាននាក់។
បើតាម លោក ទិត្យ លីស៊រ័ ជាមន្ត្រីបណ្តុះបណ្តាល និងជ្រើសរើសសហគ្រិនរបស់អង្គការទឹកស្អាត ១០០១ បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៤នេះ អង្គការបានពង្រីកទីតាំងស្ថានីយទឹកស្អាតបានចំនួន ៣៣២ទីតាំងហើយ ដោយក្នុងនោះស្ថានីយចម្រុះទឹកស្អាត គឺមានទីតាំងនៅក្បែរសាលារៀនកម្រិតបឋមសិក្សា។ បន្ថែមពីនេះ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កម្រិតបឋមសិក្សា ក៏ទទួលបានការញាំទឹកបរិសុទ្ធ O-WE ដែលមានគុណភាពខ្ពស់តាមបច្ចេកទេសមកពីប្រទេសបារាំង ផងដែរ។
លោក ទិត្យ លីស៊រ័ បានលើកឡើងទៀតថា៖ «ប្រភពទឹកដែលយកមកបន្សុទ្ធមានចំនួន២ប្រភេទ គឺទឹកបានមកពីលើដី (ស្រះ ទំពាំង អូរ ស្ទឹង) និងទី២ ប្រភពទឹកក្រោមដី (ទឹកអណ្តូង) សម្រាប់ប្រភពទឹកត្រូវឆ្លងកាត់កាតត្រួតពិនិត្យយ៉ាងល្អិតល្អន់តាមលក្ខណៈបច្ចេកទេស សម្រាប់អង្គការ ១០១ មិនមែនមានតែទីតាំងមួយនោះទេ យើងមានរហូតទៅដល់ ៣៣២ទីតាំងហើយ មានចំនួន១៨ខេត្ត ដែលគម្រោងអនុវត្តន៍ ក្នុងនោះអ្នកដែលទទួលផលពីទឹកបរិសុទ្ធ O-WE មានចំនួន១លាននាក់ ក្នុងនោះ៣៧ម៉ឺននាក់ ជាសិស្សសាលាបឋមសិក្សា ហើយផ្តល់ទឹកបរិសុទ្ធជូនសាលាគឺមិនគិតថវិកាពីសាលានោះទេ»។
លោក ទិត្យ លីស៊រ័ បានបន្តថា សម្រាប់ទឹកបរិសុទ្ធ O-WE នេះត្រូវបានផ្តល់ជូនសាលាកម្រិតបឋមសិក្សាចំនួន៣៣២ទីតាំង ហើយក្នុងមួយសាលារៀន ចំនួន ៣០ធុង ក្នុងមួយធុងមានចំណុះ២០លីត្រ ក្នុង១ថ្ងៃ។ ក៏ប៉ុន្តែ សម្រាប់ការបែងចែកទឹកបរិសុទ្ធដល់សាលារៀននេះក៏ត្រូវកំណត់ជាក់ស្តែងលើបរិមាណនៃការចែកចាយទឹកបរិសុទ្ធនេះទៅកាន់អតិថិជន ផងដែរ មានន័យថាប្រសិនបើទីតាំងណាមួយលក់បានច្រើននោះសាលារៀននឹងទទួលបានទឹកបរិសុទ្ធញាំកាន់តែច្រើន ជាដើម។
«យើងផ្តោតសំខាន់ផ្តល់ទឹកសុវត្ថិភាពជូនប្រជាជន យើងអត់ផ្តោតសំខាន់ទៅលើតម្លៃនោះទេ យើងអត់ខ្វល់នឹងការប្រកួតប្រជែងនោះតម្លៃនោះទេ យើងមានការចុះបញ្ជីត្រឹមត្រូវ ទឹកបរិសុទ្ធ O-WE ជាទឹកសហគមន៍ ដូច្នេះអាជ្ញាធរ និងប្រជាពលរដ្ឋជាម្ចាស់ស្ថានីយចម្រុះទឹកបរិសុទ្ធរបស់យើងនេះហើយ»។
ដោយឡែក សម្រាប់តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប បានលើកឡើងថា មន្ទីរបានគាំទ្រពេញទំហឹងជាមួយស្ថានីយ៍ផលិតទឹកបរិសុទ្ធ O-WE ស្ថិតនៅសាលាបឋមសិក្សាវត្តល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខណៈស្ថានីយចម្រុះទឹកស្អាតនេះគឺមានការគាំទ្រដោយគម្រោង CCCAC នៃក្រសួងបរិស្ថាន។ សម្រាប់ទឹកបរិសុទ្ធ O-WE នេះគឺមានអត្ថប្រយោជន៍ដល់សុខភាពអ្នកបរិភោគ មានតម្លៃសមរម្យ។
ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៃដំណើរទស្សនកិច្ចស្វែងយល់ចង្វាក់ផលិតកម្មទឹកបរិសុទ្ធ, អ្នកស្រី សយ សារ៉េត ជាសហគ្រិនផលិតទឹកបរិសុទ្ធ O-WE បានរៀបរាប់ មុននឹងចាប់យកអាជីពជាអ្នកចម្រុះទឹកបរិសុទ្ធសម្រាប់ចែកចាយនៅក្នុងមូលដ្ឋានឃុំត្រពាំងធំនេះ គាត់ប្រកបមុខរបរធ្វើជាកម្មករសំណង់ ប៉ុន្តែ ក្រោយពីទទួលបានបច្ចេកទេសផលិតទឹកបរិសុទ្ធពីអង្គការទឹកស្អាត ១០០១ មកលោកស្រីបានចាប់ផ្តើមជាជីពផលិតទឹកបរិសុទ្ធនេះជាង២ឆ្នាំ ដោយបានកែប្រែកម្រិតជីវភាពរបស់គ្រួសារអ្នកស្រីបានមួយកម្រិត ផងដែរ។
អ្នកស្រី សយ សារ៉េត បានឱ្យដឹងថា នៅក្នុងមួយថ្ងៃស្ថានីយផលិតទឹកបរិសុទ្ធរបស់អ្នកស្រីមានលទ្ធភាពផលិតទឹកបាន ១០០ធុង ដែលមានចំណុះ២០លីត្រ សម្រាប់ការផលិតទឹកបរិសុទ្ធ O-WE នេះមិនមានការលំបាកនោះទេ ដោយសារតែមន្ត្រីជំនាញរបស់អង្គការទឹកស្អាត ១០០១ ជាត្រួតពិនិត្យដោយផ្ទាល់ចំពោះបញ្ហាបច្ចេកទេសផ្សេងៗ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ