ព័ត៌មានជាតិ
បង្កើតលំហែបៃតងក្នុងឧទ្យានជាតិភ្នំគូលែន នាំទេសចរដើរកម្សាន្តស្រស់ស្រាយជាមួយធម្មជាតិ
ដើម្បីលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្រសួងបរិស្ថានគាំទ្រនិងសហការជាមួយអ្នកពាក់ព័ន្ធ សំដៅប្រែក្លាយជាពាណិជ្ជករខ្នាតតូច តាមរយៈការបង្កើតជារបៀងគោលដៅលំហែបៃតង ដែលជម្រើសមុខរបរសមស្រប នៅក្នុងតំបន់ដែលកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។
ក្នុងកិច្ចប្រជុំស្តិពីការអភិវឌ្ឍគោលដៅលំហែបៃតង នៅទីស្ដីការក្រសួងបរិស្ថាន កាលពីសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា របៀងគោលដៅលំហែបៃតង ផ្ដោតលើការរៀបចំសម្បទាទេសចរណ៍ ដូចជាការសាងសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបទខ្មែរ ការរៀបចំផ្លូវដើរកម្សាន្តភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀតដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍។
លោករដ្ឋមន្រ្តីបន្តទៀតថា ការរៀបចំគោលដៅលំហែបៃតង ត្រូវសិក្សាដោយរក្សាឲ្យបាននូវគោលការណ៍ចំនួន ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។
នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន ៥ រួមមាន ១.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ២.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ៣.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ៤.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និង ៥.សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ។
មិនតែប៉ុណ្ណោះនៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក៏មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ ដែលមានភាពទាក់ទាញទេចរមកកម្សាន្តសរុបចំនួន ៨៥កន្លែង។
ដើម្បីឱ្យការងារនេះឈានទៅសម្រេចដូចគម្រោង លោក អ៊ាង សុផល្លែត ក៏បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន ចុះសិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់