ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់ធនាគារពាណិជ្ជទាំង ៥៨ កំពុងធ្វើប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា
តាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆ្នាំ ២០២៣ មានធនាគារពាណិជ្ជចំនួន ៥៨ កំពុងប្រតិបត្តិការអាជីវកម្មផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
ធនាគារពាណិជ្ជទាំង ៥៨ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមាន៖
1/ធនាគារ ពាណិជ្ជទីមួយ សាខាភ្នំពេញ (FIRST COMMERCIAL BANK PHNOM PENH BRANCH)
2/ធនាគារ ក្រុងថៃ ចំកាត់ មហាជន សាខាភ្នំពេញ (KRUNG THAI BANK PUBLIC CO., LTD PHNOM PENH BRANCH)
3/ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ (BANK OF CHINA (HONG KONG) LIMITED PHNOM PENH BRANCH)
4/ធនាគារ មេហ្គា អ៊ិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ (Mega International Commercial Bank Co., Ltd Phnom Penh Branch)
5/ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ (ICBC Limited Phnom Penh Branch)
6/ធនាគារ អឹមប៊ី (ខេមបូឌា) ម.ក (MB BANK (CAMBODIA) PLC)
7/ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ (Taiwan Cooperative Bank, Phnom Penh Branch)
8/ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា (Bangkok Bank Public Company Limited, Cambodia Branch)
9/សាខាធនាគារ កសិកន ផាប់ប្លិក ខមភេនី លីមីធីត (ភ្នំពេញ) Branch of Kasikorn Bank Public Company Limitted (Phnom Penh)
10/សាខាធនាគារ មីហ៊្សូហូ អិលធីឌី (Branch of Mizuho Bank, Ltd.)
11/ធនាគារ កសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម សាខាកម្ពុជា (អាហ្គ្រីប៊ែង) (Vietnam Bank for Agriculture and Rural Development Cambodia Branch)
12/ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FOREIGN TRADE BANK OF CAMBODIA)
13/ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ADVANCED BANK OF ASIA LIMITED)
14/ធនាគារ កម្ពុជាអាស៊ី ចំកាត់ (CAMBODIA ASIA BANK LTD)
15/ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)
16/ធនាគារ វឌ្ឍនៈ (VATTANAC BANK)
17/ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK Plc.)
18/ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BANK FOR INVESMENT&DEVELOPMENT OF CAMBODIA PIC)
19/ធនាគារ ស្ថាបនា ភីអិលស៊ី (SATHAPANA BANK PIC)
20/ធនាគារ ប៊ូយ៉ុង ខ្មែរ (BOOYOUNG KHMER BANK)
21/ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (PHNOM PENH COMMERCIAL BANK PLC)
22/ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CAMBODIA POST BANK PLC)
23/ធនាគារ កម្ពុជាពាណិជ្ជ ម.ក(CAMBODIAN COMMERCIAL BANK PLC)
24/ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី (CAMBODIAN PUBLIC BANK Plc)
25/ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី (MAYBANK (Cambodia) Plc.)
26/ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក J (Trust Royal Bank Plc.)
27/ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក (SHINHAN BANK (CAMBODIA) PLC.)
28/ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក (RHB BANK (CAMBODIA) PLC.)
29/ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank PLC.)
30/ ធនាគារ សាយហ្គន ធឿងទីន (ខេមបូឌា) ភីអិលស៊ី ហៅ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី(SAIGON THUONG TIN BANK (CAMBODIA) PLC KNOW AS SACOMBANK (CAMBODIA) PLC)
31/ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី (Hong Leong Bank (Cambodia) PLC)
32/ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ (Cathay United Bank (Cambodia) Corp, Ltd.)
33/ ធនាគារ សហពាណិជ្ជ ក.អ (UNION COMMERCIAL BANK PLC.)
34/ ធនាគារ ហ្វីលីព ភីអិលស៊ី (Phillip Bank Plc.)
35/ ធនាគារ សៃហ្គន-ហាណូយ កម្ពុជា ភីអិលស៊ី (Saigon-Hanoi Bank Cambodia Plc.)
36/ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (BRED Bank (Cambodia) Plc )
37/ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក(Chief (Cambodia) Commercial Bank Plc.)
38/ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (B.I.C (Cambodia) Bank Plc.)
39/ ធនាគារ ព្រីនស៍ ម.ក (PRINCE BANK PLC.)
40/ សាខាធនាគារ អ៊ិនដាសស្ទៀល ប៊ែង អហ្វ ខូរៀ “ភ្នំពេញ” (Branch of Industrial Bank of Korea “Phnom Penh”)
41/ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក(CHIP MONG COMMERCIAL BANK PLC.)
42/ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក(Asia-Pacific Development Bank Plc.)
43/ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក (PANDA Commercial Bank Plc.)
44/ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(AGRICULTURAL AND RURAL DEVELOPMENT BANK)
45/ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក “ធ.ស.ក” (Small and medium enterprise bank of Cambodia Plc. “SME Bank”)
46/ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (Alpha Commercial Bank Plc.)
47/ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI Ly Hour Bank Plc.)
48/ ធនាគារ ហត្ថា ម.ក (HATTHA BANK PLC.)
49/ ធនាគារ ឌីជីប៊ី ម.ក (DGB Bank Plc.)
50/ ធនាគារ រួយលី (ខេមបូឌា) ម.ក (RUI LI (CAMBODIA) BANK PLC.)
51/ ធនាគារ វីង (ខេមបូឌា) ម.ក(Wing Bank (Cambodia) PLC)
52/ធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក (Heng He (Cambodia) Commercial Bank Plc.) 53/ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (WOORI BANK (CAMBODIA) PLC.)
54/ ធនាគារ អូរៀនថល ម.ក (ORIENTAL BANK PLC.)
55/ ធនាគារ ប៊្រីដ ម.ក (BRIDGE BANK PLC.)
56/ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក(CCU COMMERCIAL BANK PLC.)
57/ ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក (HENG FENG (CAMBODIA) BANK PLC.
58/ ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC BANK PLC.)
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងខួប ៣០ ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជាថា ក្នុងរយៈពេល ៣០ ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធធនាគារ បានបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិន មកលើប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា។
ជាក់ស្ដែង យោងតាមលទ្ធផលស្រាវជ្រាវ Mobile Tracker Survey របស់មូលនិធិ UNCDF បានបង្ហាញថា អត្រាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៩% ក្នុងឆ្នាំ២០១៥ ដល់ ៦៧% ក្នុងឆ្នាំ២០២១ ដែលខិតជិតនឹងគោលដៅ ៧០% ត្រឹមឆ្នាំ២០២៥។
បើតាមសមាគមធនាគារនៅកម្ពុជា គិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់