Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបានទឹកប្រាក់ជាង ៥៤៣ លានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទីនៅត្រីមាសទី១ ឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ ​កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ​៤២៤ ០០០ តោន គិតជាទឹកប្រាក់ ​៥៤៣ លានដុល្លារ ​កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើតាមរបាយ​ការណ៍របស់​សមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អួន ស៊ីឡុត ​​ប្រធានសមាគម​ស្វាយ​ចន្ទី​កម្ពុជាមានប្រសាសន៍នៅថ្ងៃទី ​១៩ ខែមេសា ឆ្នាំ ២០២៤នេះថា ​ការនាំចេញស្វាយចន្ទីរយៈពេល ៣ ខែដើមឆ្នាំនេះ មានការកើនឡើង ១៣% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបញ្ជាក់ថា ​ការកើនឡើងនេះ ​ដោយសារ​កាល​ពីដើមខែកុម្ភៈ ខណៈតម្លៃចន្ទីកំពុងដាំក្បាលចុះ ​សមាគមបានអំពាវ​នាវឱ្យ​សមាជិកដែល​មាន​លទ្ធភាព ហាល​គ្រាប់ចន្ទីទុក ដោយកុំលក់ប្រជែងជាមួយកសិករ ​ដើម្បីកុំឱ្យឈ្មួញបរទេស​ឆ្លៀតឱកាសទម្លាក់ថ្លៃ។

​លោក អួន ស៊ីឡុត ប្រាប់ថា ​នៅពេលដែលសមាជិកសមាគមចាប់ផ្ដើមហាលគ្រាប់ទុក ​ធ្វើឱ្យលំហូរគ្រាប់​ឆៅនាំ​ចេញទៅវៀតណាមធ្លាក់ចុះ​រហូតដល់ ៣២ ភាគរយក្នុងខែកុម្ភៈ ​លុះរហូតដល់ពាក់កណ្ដាលខែ ៣ តម្លៃចាប់រើបឡើងវិញ ​ខណៈបច្ចុប្បតម្លៃគ្រាប់សើមបានឡើងដល់ ៥ ០០០ រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំនេះ។​ រីឯតម្លៃមធ្យមគ្រាប់ស្ងួត ១ ២០០ ដុល្លារ ក្នុង១តោន។

យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការ​នាំចេញ​គ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹក​ប្រាក់​ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤ នាទីutes មុន

នាយករដ្ឋមន្ត្រីប្រាប់ក្រុមប្រឆាំងឱ្យមានគុណធម៌ជាមនុស្សសិនមុនធ្វើនយោបាយ

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋជួយសន្សំលុយពលរដ្ឋជិត២លានដុល្លារ តាមរយៈការបញ្ចេញឡានដឹកពលរដ្ឋថ្ងៃចូលឆ្នាំ

នយោបាយ៤៨ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖មុនចាកចេញពីកម្ពុជា ប្រធានាធិបតីចិន បានបន្សល់ទុកនូវមរតកសំខាន់ៗចំនួន៣ ជូនប្រជាជនកម្ពុជា

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងកិច្ចការនារី គាំទ្រចំពោះសិក្ខាវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្តេចធិបតី៖ ការរៀបចំពិធីបុណ្យចូលខ្មែរធ្វើបានល្អ សូម្បីគ្រោះថ្នាក់ចរាចរណ៍ថយចុះជិត៤០%

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម