Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើបង្កើត​ពន្លក​បៃតង​នៅ​កម្ពុជា ​នឹង​ចាប់ផ្តើម​ពី​ខែកក្កដា

បានផុស

នៅ

ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រសួង​បរិស្ថាន​នឹង​​រៀប​ចំពិព័រណ៍ផ្សព្វផ្សាយនិង​ចែកកូនឈើ ក្រោម​​មូលបទ «ពន្លកបៃតង»​ចាប់ពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ នៅ​មុខទីស្តីការក្រសួងបរិស្ថាន សម្រាប់​ការដាក់តាំង​បង្ហាញ​ និង​ចែកកូន​ឈើ​ជូន​ប្រជាពលរដ្ឋ យក​ទៅដាំដុះនៅ​តាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និង​ទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ នេះ​បើតាមការ​គូស​បញ្ជាក់​របស់​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត បាន​លើក​ឡើង​ថា ការរៀប​ចំ​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែកូនឈើនេះ ​គឺ​ឆ្លើយ​តបទៅ​នឹង​កម្មវិធី​គោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និង​អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែល​បានផ្តោតលើ​មុំ ៣ សំខាន់​គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា។

លោក​ អ៊ាង សុផល្លែត ក៏​បានបញ្ជាក់ថា «​ក្រសួងបរិស្ថាន តាមរយៈ​មន្ទីរបរិស្ថានរាជធានី ខេត្ត​ទាំងអស់ បាន​បណ្តុះ​កូនឈើ​គ្រប់ប្រភេទ​ត្រៀម​ចែកជូនប្រជាពលរដ្ឋយកទៅដាំបាន​ចំនួន​ជាង ១ លានដើមរួចហើយ និង​កូនត្នោត​ជាង ៣០ ម៉ឺន​ដើម​បន្ថែមទៀត ​សម្រាប់យុទ្ធនាការបៃតងកម្ពុជា ដែលកំណត់យកការដាំកូនឈើយ៉ាងតិច ១ លានដើម ចាប់ពីឆ្នាំ២០២៤»។

បន្ថែម​ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ជំរុញលើ​ការ​ដាំស្តារព្រៃ​ឈើក្នុងតំបន់រេចរិល នៃ​តំបន់ការពារ​ធម្មជាតិ និង​បានលើក​ទឹកចិត្ត​ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យ​បន្តខិតខំអនុវត្ត ឱ្យបានកាន់​តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន ការទទួលខុសត្រូវ និង​ភាពច្នៃប្រឌិត ដោយប​ន្តពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម