ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ថា ការទូតយោធា ដើរត្រូវនាំមកសន្តិភាព មិត្តភាព តែបើដើរខុសនឹងកើតសង្គ្រាម
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់ទុកការទូតយោធា គឺជាកិច្ចការដ៏សំខាន់បំផុតក្នុងការទំនាក់ទំនងជាមួយប្រទេសទាំងអស់ ទាំងទ្វេភាគី ពហុភាគី និងតំបន់។ ប៉ុន្តែ សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការទូតយោធានេះ ជាអាវុធមុខពីរ ពេលធ្វើត្រូវនឹងនាំមកសន្តិភាព មិត្តភាព តែបើដើរខុសវានឹងនាំមកនូវសង្រ្គាមជាក់ជាមិនខាន។

ថ្លែងចេញពីសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រែប្រួល កម្ពុជាបានចូលទៅក្នុងយន្តការតំបន់ជាច្រើន ជាពិសេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានស្ថានភាពវិវត្តលឿន ហើយពិសេសស្ថានភាពយោធានេះតែម្ដង។
សម្ដេចធិបតី បញ្ជាក់ថា ស្ថានភាពយោធា គឺអាចកើតមានឡើងយ៉ាងងាយស្រួល ហើយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម ដោយសម្ដេច បានលើកឧទាហរណ៍ជាក់ស្ដែង បញ្ហានៅអឺរ៉ុប ឬបញ្ហានៅអាហ្វ្រិក គឺមិនមែនដោយសារជម្លោះពាណិជ្ជកម្ម ឬមួយអ្វីនោះទេ តែដោយសារជម្លោះប្រដាប់អាវុធនេះឯង។ តួយ៉ាង សម្ដេចធិបតី ក៏បានលើកឡើងពីបញ្ហានៅក្នុងតំបន់សព្វថ្ងៃ ដែលកំពុងមានការប្រកួតប្រជែងរវាងមហាអំណាចកាន់តែស្រួចស្រាល ហើយកាន់តែលឿន ក្នុងនោះរឿងសេដ្ឋកិច្ច ជារឿងមួយ តែមួយទៀតនោះ គឺការវិវត្តយោធាតែម្ដង។

ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖ «ការវិវត្តយោធា និងទំនាក់ទំនងយោធានេះ ដើរតួនាទីមុខពីរ ជាអាវុធដែលអាចបង្កើតសង្គ្រាម ប៉ុន្តែវាក៏ជាកម្លាំងដែលអាចថែរក្សាសន្តិភាពផងដែរ»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដែរថា ការតភ្ជាប់ និងការធ្វើការទូតយោធា គឺជាកិច្ចការសំខាន់ ហើយការទូតយោធា មិនមែនធ្វើត្រឹមតែកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនោះទេ គឺធ្វើគ្រប់កម្រិតទាំងអស់ ទាំងទ្វេភាគីក្ដី ពហុភាគីក្ដី និងតំបន់ក្ដី ដើម្បីធ្វើយ៉ាងណាឱ្យយន្តការទាំងនេះ ដើរតួនាទីក្នុងការថែរក្សាមិត្តភាពរវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងកាន់តែមានតួនាទីសំខាន់ ជាពិសេសទំនាក់ទំនងកងទ័ព និងកងទ័ព បានដើរតួនាទីការទូតដ៏ល្អ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ