Connect with us

ព័ត៌មានជាតិ

ចរាចរណ៍​យានយន្ត​ប្រើប្រាស់លើផ្លូវល្បឿនលឿន​ថយចុះ​ ក្នុងឱកាសបុណ្យ​​ចូល​ឆ្នាំថ្មី

បានផុស

នៅ

យានយន្តចំនួន ៧០ ៨៨៣ គ្រឿង បានធ្វើចរាចរណ៍នៅ​លើផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ ក្នុងឱកាសពិធីបុណ្យ​​ចូល​ឆ្នាំថ្មីប្រពៃណីជាតិ។

បើតាម​មន្រ្តី​ក្រសួង​សាធារណការនិងដឹកជញ្ជូន ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មីរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា មាន​យានយន្ត​សរុប​ចំនួន ៧០ ៨៨៣ គ្រឿង បាន​ធ្វើដំណើរនៅ​លើ​ផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែល​ទើបតែកន្លងផុតទៅថ្មីៗនេះ ជាឱកាសសម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើដំណើរត្រឡប់ទៅគេហដ្ឋាន ក៏ដូចជាទៅកម្សាន្តនៅតាមទីរមណីយដ្ឋាននានា ក្នុង​នោះ​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក៏​មានសកម្មភាព​ចរាចរណ៍យ៉ាងមមាញឹក។

លោក ផន រីម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បើ​ប្រៀប​ធៀប​ឆ្នាំ ២០២៣ ចំនួន​យានយន្ត​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ល្បឿនលឿនភ្នំពេញ-ក្រុង​ព្រះសីហនុ​មាន​ការ​ថយចុះ ៤ ​ភាគរយ​ ខណៈ​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិឆ្នាំមុន ចរាចរណ៍​ប្រើប្រាស់​នៅលើ​ផ្លូវ​ល្បឿនលឿន​មាន​រហូត​ដល់ ៧៣ ៥៩១ គ្រឿង

យ៉ាងណាមិញ បើ​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ពិធីចូលឆ្នាំ​ថ្មី​ឆ្នាំនេះមិន​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ច្រក​ចេញ​ចួលទៀត​នោះ​ទេ ដោយសារ​ក្រុមហ៊ុន​បាន​បើក​ច្រក​បន្ថែម​​ដើម្បី​ធានា​លំហូរ​ចរាចរណ៍​ទៅ​មក​​បាន​​រលូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម