Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកោះកុង កំណត់យកភូមិចំនួន ២ ចូលរួមប្រកួតប្រជែងជា​ភូមិទេសចរណ៍ឆ្នើម

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កោះកុង មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា ស្រុក​ថ្មបាំង បាន​កំណត់​យក​ភូមិ​ចំនួន ២ ដើម្បី​ជ្រើសរើស​ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជា​ភូមិ​ទេសចរណ៍​ឆ្នើម របស់​អង្គការ UNWTO ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិ​ពាមក្រសោប ស្ថិតនៅ​ស្រុក​មណ្ឌលសីមា និង​ភូមិ​ជី​ផាត ស្ថិតនៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ត្រូវ​បាន​ជ្រើសរើស​យក​ជា​ភូមិ​បេក្ខជន​ទៅ​ចូលរួម​ប្រកួតប្រជែង​ជា​ភូមិ​ទេសចរណ៍​ឆ្នើម​ជាមួយ​នឹង​ភូមិ​ទេសចរណ៍​ឆ្នើមៗ ដទៃ​ទៀត នៅ​ជុំវិញ​ពិភពលោក ក្រោម​ការ​រៀបចំ​របស់​អង្គការ​ទេសចរណ៍​ពិភព​លោក(UNWTO)។

លោក អន សុធារិទ្ធ អភិបាលរង​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២៤ នេះ​ថា ការ​ដែល​សម្រេច​យក​ភូមិ​ចំនួន ២ ខាង​លើ​នេះ ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជា​ភូមិ​ទេសចរណ៍​ឆ្នើម ដោយសារតែ​ពិនិត្យមើល​ឃើញ​ថា ភូមិ​ពាមក្រសោប និង​ភូមិ​ជី​ផាត ជា​ភូមិ​ដ៏​មាន​សក្ដានុពល​ខ្ពស់​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ចង់​បាន​របស់​ក្រសួងទេសចរណ៍។

លោក​អភិបាលរង​ខេត្ត បន្ត​ថា ឥឡូវនេះ អាជ្ញាធរ​ខេត្ត មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ភូមិ-ឃុំ កំពុង​រៀបចំ​ផលិត​ជា​វីដេអូ​ស្ព៊ត​តប​អ្វី​ដែល​ជា​គោលការណ៍​លក្ខខណ្ឌ​តម្រូវ​ដោយ​ក្រសួងទេសចរណ៍ និង​អង្គការ​ទេសចរណ៍​ពិភពលោក ឱ្យ​បាន​មុន​ថ្ងៃ​ទី ២៥ ខែ​មេសា ហើយ​បញ្ជូន​ទៅ​ក្រសួងទេសចរណ៍​បន្ត​ពិនិត្យ​សម្រេច។

គួរ​ជម្រាប​ថា ភូមិ​ទេសចរណ៍​ឆ្នើម ដែល​អាច​ចូលរួម​ជា​បេក្ខភាព​ក្នុង​ការ​ប្រកួតប្រជែង​នេះ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖ -មាន​ដង់ស៊ីតេ​ប្រជាជន​ទាប និង​មាន​ប្រជាជន​អតិបរមា​ចំនួន ១៥ ០០០ នាក់។ -មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សកម្មភាព​ប្រពៃណី​សំខាន់ៗ ដូចជា កសិកម្ម ព្រៃឈើ ការ​ចិញ្ចឹម​សត្វ ឬ ការ​នេសាទ​ជាដើម និង​មាន​ប្រពៃណី និង​ជីវភាព​រស់នៅ​ដែល​កំពុង​អនុវត្ត​ដោយ​ប្រជាជន​ក្នុង​ភូមិ​នោះ​ផ្ទាល់។ ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​យោង​តម​សូចនាករ នៃ​ការ​វាយតម្លៃ​ក្នុង​ការ​ប្រកួតប្រជែង​ផង​ដែរ​ដូចជា ៖ ទី១.ធនធាន​វប្បធម៌ និង​ធម្មជាតិ, ទី២.ការ​លើក​កម្ពស់ និង​ការ​អភិរក្ស​ធនធាន​វប្បធម៌ ៖ ភូមិ​ប្ដេជ្ញា​ក្នុង​ការ​លើក​កម្ពស់ និង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ដែល​មាន​លក្ខណៈ​ពិតប្រាកដ និង​ប្លែក​ពី​គេ។, ទី​៣.​ចីរភាព​សេដ្ឋកិច្ច ៖ ភូមិ​ប្ដេជ្ញា​លើក​កម្ពស់​ចីរភាព​សេដ្ឋកិច្ច​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម សហគ្រិនភាព សមាហរណកម្ម​ខ្សែ​ចង្វាក់​តម្លៃ ការ​វិនិយោគ និង​ផល​វិជ្ជមាន នៃ​វិស័យ​ទេសចរណ៍ ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ភូមិ។ ៤.​ចីរភាព​សង្គម ៖ តាមរយៈ​ការ​ជំរុញ ,៥.ចីរភាព​បរិស្ថាន ,ទី​៦.ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ,ទី៧.អភិបាលកិច្ច​ល្អ និង​អាទិភាព នៃ​វិស័យ​ទេសចរណ៍ ,ទី៨.ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ភ្ជាប់​ទំនាក់ទំនង និង​ទី៩.សុខភាព សុវត្ថិភាព និង​សន្តិសុខ ៖ ភូមិ​មាន ឬ​នៅ​ជិត​ប្រព័ន្ធ​សុខភាព សុវត្ថិភាព និង​សន្តិសុខ ដើម្បី​ការពារ​ប្រជាជន​នៅ​ក្នុង​ភូមិ ក៏ដូចជា​ភ្ញៀវ​ទេសចរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៤ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម