ព័ត៌មានជាតិ
ពលរដ្ឋឃុំអណ្តូងទឹក កោះកុង មានទឹកសាបប្រើប្រាស់គ្រប់គ្រាន់ ក្នុងរដូវប្រាំងឆ្នាំនេះ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង អាចមានបរិមាណទឹកសាបប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ អំឡុងរដូវប្រាំងឆ្នាំនេះ ប៉ុន្តែក៏នៅប្រើសន្សំសំចៃផងដែរ។

លោក លន់ វ៉ាន់ ជាពលរដ្ឋរស់នៅភូមិអណ្តូងទឹក និយាយថា សព្វថ្ងៃនេះទឹកសាបមានគ្រប់គ្រាន់គួរសម តែជួនកាលពេលខ្លះទឹកល្អក់បន្តិច ពេលខ្លះថ្លាល្អ ព្រោះទឹកទាំងនេះទិញទឹកពីអ្នកផ្គត់ផ្គង់ខ្នាតតូចក្នុងភូមិ ក្នុង ១ម៉ែត្រគូបថ្លៃ ៥ ពាន់ រៀល។ លុះដល់ពេលខ្វះទឹក ទើបទិញតាមរថយន្តចំណុះ ៣ ពាន់លីត្រ តម្លៃជាង ២ ម៉ឺនរៀល។

លោក លន់ វ៉ាន់ បន្តថា សម្រាប់ខែរដូវវស្សាទឹកមានពេញហូរហៀមិនខ្វះទឹក ដោយលោកត្រងដាក់ចូលស៊ីទែនស្តុកទុកប្រើពេលរដូវប្រាំងវិញ ហើយគិតមកដល់ម៉ោងពេលនេះ មិនមានបញ្ហារឿងខ្វះទឹកទេ។

លោក ផាន សុភាព ដែលអ្នករកស៊ីដឹកទឹកតាមរថយន្ត លើកឡើងថា លោកលក់ទឹកតាមឡាននេះយូរឆ្នាំមកហើយ ដោយសព្វថ្ងៃនៅតែបន្តអាជីករនេះដើម្បីរកកម្រៃចិញ្ចឹមជីវភាពក្នុងគ្រួសារ។

លោក សុភាព បន្ថែមទៀតថា ទឹកដែលគាត់ដឹកលក់ជូនអ្នកភូមិដែលខ្វះទឹក គឺ ៣ ម៉ែត្រគូបតម្លៃជាង ២ ម៉ឺនរៀល ហើយក្នុងមួយថ្ងៃ អាចដឹកជញ្ចូនបានតាមខ្នងផ្ទះពលរដ្ឋ ៧ ទៅ ៨ជើង។ ទឹកដែលលោកដឹកលក់ក្នុងភូមិនេះ បូមពីអណ្តូងស្នប់បុកនៅផ្ទះរបស់ខ្លួនផ្ទាល់។

ពាក់ព័ន្ធរឿងទឹកសាបរដូវប្រាំងនេះ លោក ឃៀង យិង មេឃុំអណ្តូងទឹក អះអាងថា ក្នុងមូលដ្ឋានគ្រប់គ្រងរបស់លោក មិនទាន់មានការខ្វះខាតទឹកប្រើឡើយ ពោលគឺប្រភពទឹកនៅមានច្រើន បំពេញតាមតម្រូវការរបស់ពលរដ្ឋ។ សព្វថ្ងៃនេះ ពលរដ្ឋប្រើទឹកគូប ទឹកអណ្តូងស្នប់ និងទឹកតាមអូរ ព្រែក បឹងជាដើម ទោះបីជាឆ្នាំនេះអាកាសធាតុប្រែជាក្តៅខ្លាំងជាងឆ្នាំមុនៗក៏ដោយ។

បើតាមអាជ្ញាធរឃុំអណ្តូងទឹក កន្លងទៅលោកបារម្ភតែ ភូមិតាមាឃ មួយទេដែលងាយប្រឈមនឹងការខ្វះទឹក ព្រោះជាតំបន់ដែលមានសម្បូរដោយប្រភពទឹកប្រៃ និងដាច់ស្រយោលពីទីរួមស្រុក។ ជាក់ស្តែងប្រភពទឹកនៅទីនោះ មានទឹកគ្រប់គ្រាន់តបតាមសេចក្តីត្រូវការចង់បានរបស់ពលរដ្ឋយកទៅប្រើ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល