Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ​សម្រេចតែងតាំងលោក សែន សីលា ជាទីប្រឹក្សា

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសម្រេច​តែង​តាំង លោក Pierre Tami ដែលត្រូវបានគេស្គាល់ថា ឈ្មោះ សែន សិលា ​ជាទីប្រឹក្សា។

ការសម្រេចបែបនេះ ​បានធ្វើឡើងក្នុង​ពេលដែលសម្ដេចបានអនុញ្ញាតឱ្យលោក សែន សិលា ចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម។

សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែល​ជា​មិត្តភក្ដិ​ចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ នៅដាវូស ប្រទេសស្វីស។

​លោក សែន សិលា បានគោរពអរគុណ សម្តេចតេជោ ជាអនេក ដែលសម្ដេច បានឆ្លៀតពេល​ដ៏ម​មារញឹក អនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរ​សមនៅថ្ងៃនេះ។ លោក សិលាបានគោរពអបអរសាទរចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះ។

រម្លឹកពីពេលវេលាដែល លោក សិលា និងកូនស្រី បានជួបសម្តេចតេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម លោកបានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាយ៉ាងច្បាស់នូវ ភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់តាំងទសវត្ស៨០មក ឱ្យទទួលបាន​នូវសន្តិភាព​ពេញលេញ និងកំពុងស្ថិតនៅក្នុងសករាជថ្មី​នៃការអភិឌ្ឍកាន់តែរីក​ចម្រើន​​ឥតឈប់​ឈរ។

លោក សិលា ពិតជាមានក្តីសប្បាយរីករាយ និងបានគោរពអរគុណ សម្តេចតេជោ ដែលបាន​អនុញ្ញាតឱ្យលោក បានបម្រើការងារជូន សម្តេច និងប្រទេសកម្ពុជា ជាពិសេសជួយ​កុមារកម្ពុជា ដោយបានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាការអមដំណើរគណៈប្រតិភូកម្ពុជា ទៅដាវូស ប្រទេសស្វីសជាច្រើនលើក។

លោក សិលា បានបន្តទៀតថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយ ថ្នាក់ដឹក​នាំ វ័យ ក្មេង ដូចជា ឯកឧត្ដម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅ​ក្នុង​វិស័យបដិសណ្ឋាកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា។

លោក រីករាយណាស់ដែលឃើញកម្ពុជា បានកសាងធនធានមនុស្ស មានយុវជនវ័យក្មេងដឹកនាំ និង នាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស។

នៅពេលនេះ សេដ្ឋកិច្ចរបស់កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាតឱ្យឈានទៅ សម្រេចគោលដៅ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០។

ទោះបីជាពេលនេះ មានការ​ផ្ទេរ​ការដឹកនាំទៅអ្នកជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ លោកមានបំណងចង់បម្រើ សម្តេចតេជោ បន្តទៀត និងសូមទទួលនូវអនុសាសន៍​ដ៏ខ្ពង់ខ្ពស់រ​បស់​ម្តេច។

ជាកិច្ចឆ្លើយតប សម្តេចតេជោបានអរគុណ លោក សិលា ដែលបានរម្លឹក អំពីអតីតកាលនៃការជួបលោក និងកូនស្រី នៅ១៩៩៧ នៅកំពង់សោម។ យើងបានសន្តិភាព និងស្ថិរភាពជាង ២៥ឆ្នាំហើយ គិតចាប់ពីឆ្នាំ១៩៩៨ មក។

កាលពី៨ខែមុន សម្តេចតេជោ បានសម្រេចចិត្តផ្ទេរការដឹកនាំ​ទៅអ្នកជំនាន់ថ្មី ហើយ ជាលទ្ធផល មរតសន្តិភាពនៅតែមានបន្ត កំណើនសេដ្ឋកិច្ចក៏​នៅតែមានបន្តផងដែរ។ គណៈរដ្ឋមន្ត្រីថ្មី ធ្វើការយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និង កំពុងបន្តជំរុញការអភិវឌ្ឍន៍។

សម្តេចតេជោ បានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេច បានកំណត់អទិភាព ៤ គឺ «ទឹក ផ្លូវ ភ្លើង មនុស្ស » បន្ទាប់មក កាលពីជាង១០ឆ្នាំមុននេះ សម្តេចតេជោ ក៏បានប្ដូរដាក់ មនុស្ស មកជា​អាទិភាពទី១ វិញ។

រាជរដ្ឋាភិបាលថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ជាមុំ បច្ចេកវិទ្យា និងបានដាក់គោល​នយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១.៥ លាននាក់ ហើយសេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើ​ចំណេះដឹង និងជំនាញ។

​សម្តេចតេជោបានអរគុណលោក សែន សិលា ដែលបានជួយបណ្តុះបណ្តាលជំនាញ​ខាងបដិ​សណ្ឋាកិច្ច កន្លងមក និងលើកទឹកចិត្តឱ្យបន្ត​ការបណ្ដុះ​បណ្ដាលនេះបន្ថែមទៀតទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម